ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ដង្ហែរអង្គកឋិនទានសាមគ្គីដង្ហែរចូលវត្តព្រៃគគីរដួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២០ លោកជំទាវ ពិន សារីន  អ៑ឹម សារ៉ា និងក្រុមគ្រួសារ  លោក លោកស្រីពុទ្ធបរិស័ទជិតឆ្ងាយ និងពុទ្ធបរិស័ទចំណុះជើងវត្តគគីរដួច បានដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តព្រៃគគីរដួច ស្ថិតក្នុងភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

បើតាមព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្តស្វាយរៀង និងជាព្រះនាយករងពុទ្ធិកអនុវិទ្យាល័យស្វាយរៀង និងជាព្រះ
គ្រូចៅអធិការវត្តព្រៃគគីររដួច សូមថ្លែងអំណរគុណដល់នាយឧត្តម ឧត្តមសេនីយ៍ផ្កាយមាស៤ ហុីង បុ៑នហៀង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី រួមនិងក្រុមកាងារដែលដឹកនាំបច្ច័យតាមរយៈឯកឧត្តម តូច តារា និងលោកជំទាវ ម៉ម សាមឿន  ចូលរួមបុណ្យកឋិនទានវត្តព្រៃគគីរដួច ១១លានរៀលដោយសរុបបច្ច័យសរុបទាំងពុទ្ធបរិស័ទជិតឆ្ងាយ និងចំណុះជើងវត្តបានជាង២៦លានរៀល និងប្រាក់ដុល្លារជាង៦០០ដុល្លារ។

គ្រូអង្គបានមានសង្ឃដីការបន្ថែមថាបុណ្យកឋិនត្រូវបានបញ្ចប់ និងមានភាពយ៉ាងរលូន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ វត្ត​មាន​ ទ្រង់​  ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបុណ្យអង្គកឋិនទានក្នុងវត្តព្រៃគគីរដួចយើងនេះ ហើយសូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលកើតមានដល់អស់លោកដែលជាម្ចាស់ទានប្រធានដើមបុណ្យនិងញាតិញោមទាំងអស់សូមអោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពល កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថាកឋិនទានគឺបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ ។ រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក ហើយបើខុសពីសម័យកាលនោះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថា កឋិនទានបានទេ ព្រោះធ្វើខុសកាលទានមិនចំសម័យ ចុងវស្សាន្តរដូវនេះពោលគឺ មិនត្រូវតាមពុទ្ធានុញ្ញាតឡើយ ។ ដោយ= S ,H

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com