កំពង់ឆ្នាំង៖កម្លាំងកងរាជអាវុធហត្ថស្រុកជលគីរីដឹកនាំដោយលោកមេបញ្ជាការគង់សារឿន បានចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹកកូនត្រីនិងរបាំងស្បៃមុងដែលឈ្មោះ ហ៊ុន ចូច ដែលល្បីល្បាញ ខាងរកស៊ីបទល្មើស ដឹកជញ្ជូនផលត្រី ចេញពីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទៅស្រុកបាធាយ ខេត្តកំពង់ចាម និងបានយកឈ្មោះកូនអ្នកធំ មកកំឡា គេឯងនោះ ត្រូវបានបង្ក្រាបហើយ ក្រោមបញ្ជារបស់ឯកឧត្តមអ៊ិុតសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចទំនប់ចិនស្ថិតនៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលនៃការបង្ក្រាបខាងលើ គឺមានរថយន្ត ម៉ាកហ៊ី យ៉ាន់ដាយ ស្ការិច ចំណុះ១តោនកន្លះ ១គ្រឿង ,កូន ត្រី៣០ប៊ីដុង ក្នុង១ប៊ីដុង ទម្ងន់២៤គីឡូក្រាម និងតៃកុងរថយន្តម្នាក់ ឈ្មោះ ឃឹម រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតាសែន ឃុំសុទឹម ស្រុកជើងព្រៃ ខេត្តកំពង់ចាម។