ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកឧកញ៉ា ម៉ី រដ្ឋា រងការចោទប្រកាន់ ថា លក់ដីខ្យល់ជាង៣០ហិកតា នៅកោះកុង

ខេត្តកោះកុង៖លោកឧកញ៉ា ម៉ី រដ្ឋា អតីត​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា​នៃ​​កម្ពុជា រងការចោទប្រកាន់ពីប្រជាពលរដ្ឋ ថា បានលក់ដីខ្យល់ជាង៣០ហិកតា នៅចំណុចភូមិ​ចាំយាម​ ឃុំ​បាក់ខ្លង​ ស្រុក​មណ្ឌលសីមា​ ខេត្ត​កោះ​កុង ។

តាមការអោយដឹងពីលោក ពិន សុផា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បញ្ជាក់ថា កាលពីថ្ងៃទី​២៦​ ខែ​សីហា​ ឆ្នាំ​២០១៩​ កន្លងទៅ លោក​បានទិញដី​មួយកន្លែង​ទំហំ​៣២.៣២៩​ម៉ែត្រ​ការ៉េ​ ស្ថិត​នៅ​ភូមិ​ចាំយាម​ ឃុំ​បាក់ខ្លង​ ស្រុក​មណ្ឌលសីមា​ ខេត្ត​កោះ​កុង​ ពីលោក​ឧកញ៉ា​ ម៉ី​ រដ្ឋា​ ដោយព្រមព្រៀងគ្នាក្នុង​១ម៉ែត្រ​ការ៉េ​ តម្លៃ​៩០​ដុល្លារ​ និង មាន​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ​ ។

លោក ពិន សុផា បន្តថា លោក​បានបង់ប្រាក់កក់សរុប​ចំនួន១៤​៥.០០០​ដុល្លារ​ ទៅអោយលោក​ឧកញ៉ា​ ម៉ី​ រដ្ឋា​ ។​ លុះពេល លោក​ចូលទៅ​ឈូសឆាយ​ដី​ដែល​លោក​ទិញ នោះ​ ស្រាប់​តែ​ម្ចាស់​ដី​ពិតប្រាកដ​ដែលមានប្លង់រឹងត្រឹមត្រូវចេញមុខមករារាំង​ហាមមិនអោយ​ឈូសឆាយ​ ។

ពេល​នោះ​ ទើបលោកដឹង ថា លោកចាញ់បោក លោកឧកញ៉ា ម៉ី រដ្ឋា ដែលលក់ដីខ្យល់អោយលោក ។ បន្ទាប់​ពី​ដឹងថា​ ដីដែល​លោកឧកញ៉ា​ ម៉ី​ រដ្ឋា​ យកមកលក់អោយ គឺ ​ជាដី​របស់​អ្នកដទៃ​ នោះ លោក​បានទាក់ទងទៅ​លោកឧកញ៉ា​ ម៉ី​ រដ្ឋា​ ជាបន្តបន្ទាប់​ដើម្បី​ដោះស្រាយ​យកលុយវិញ​ ។ ប៉ុន្តែ​លោកឧកញ៉ា​ ម៉ី​ រដ្ឋា​ ចេះតែ​សន្យា​ទៅថ្ងៃនេះ​ ឬ​ ថ្ងៃនោះ​ និង អោយរង់ចាំរហូត​មកទល់ពេលនេះ ។

ទោះបីយ៉ាងណា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ ក្រុមការងារព័ត៌មាន មិនអាចរកការបំភ្លឺពីលោកឧកញ៉ា ម៉ី រដ្ឋា បាននៅឡើយទេ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com