ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ក្រុមការងារ ឃ “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ភ្នំពេញ :ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០ នាទីព្រឹកនាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិកសមាជិកាជាន់ខ្ពស់មួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជា ចូលរួម កិច្ចប្រជុំក្រុមការងារ ឃ “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ថ្មីស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែករដ្ឋាភិបាល និងវត្តមាន ឯកឧត្តម Bretton Sciaroni ជាសហប្រធានក្រុមការងារ “ឃ”តំណាងផ្នែក ឯកជន និងមានវត្តមានចូលរួមពីសំណាក់ មន្ត្រីពាក់ព័ន្ធក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងពាក់ព័ន្ធនឹងក្រុមការងារ តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុប តំណាងសភាពាណិជ្ជកម្មអារមេរិក តំណាងក្រុមហ៊ុន អ្នកវិនិយោគជាតិ និងអន្តរជាតិពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ពិភាក្សាពិគ្រោះយោបល់ទៅលើច្បាប់ថ្មីស្តីពីវិយោគនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រមូលធាតុចូល ការយល់ឃើញ និងការស្នើសុំរបស់ផ្នែកឯកជនពាក់ព័ន្ធទាំងអស់ដែលកំពុងប្រតិបត្តិការអាជីវកម្ម ពណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិភាក្សា និងទទួលធាតុចូល និងការស្នើសុំរបស់ផ្នែកជនជាច្រើន ដើម្បីផ្នែករដ្ឋាភិបាល ទទួលនិងធ្វើការបញ្ជាក់បន្ថែម។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា ទទួលបានលទ្ធផលល្អ និងទទួលខុសត្រូវខ្ពស់។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com