ខេត្តបាត់ដំបង÷ជនណាដែលត្រូវបានប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ស្នងការខេត្តព្រមានចាត់វិធានការដ៏ក្តៅគគុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលារចាត់ការផ្លូវច្បាប់។ការព្រមានចាត់វិធានការដ៏ក្តៅគគុករបស់ស្នងកាខេត្តនាពេលនេះបានធ្វើឡើងជាសាធារណះនៅក្នុងផែកផ្លូវការរបស់ខ្លួននៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២០នេះក្នុងចេតនាបង្ហាញអំពីជំហរអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតជុំវិញបទល្មើសនេសាទដល់សាធារណះជនទូទាំងខេត្តអោយបានដឹង។ព្រោះមហាជនក៏ដូចជាពលរដ្ឋបានសង្កេតឃើញថារាប់សិបឆ្នាំកន្លងមកនេះស្ថាប័ននគរបាលជាតិខេត្តបាត់ដំបងមិនធ្លាប់មានការសម្តែងឆន្ទះមោះមុតសំដៅចូលរួមអភិរក្សធនធានមច្ឆាជាតិនៅតំបន់ដែនទឹកបឹងទន្លេសាបដូចអាណត្តិលោកស្នងការថ្មីបែបនេះឡើយ។
ការប្រកាសថានឹងចាត់វិធានការក្តៅជាសាធារណ:នាពេលនេះបានធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ត្រីសាត.គឹមសានស្នងការនគរបាលខេត្តបាត់ដំបងដែលទើបគ្រងតួនាទីថ្មីនេះបានណែនាំទៅដល់ផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ចសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែឲ្យអនុវត្តច្បាប់ចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់១ករណីកាលពីថ្ងៃទី២៨ខែតុលាកាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ការចុះបង្ក្រាបនេះបានធ្វើឡើងក្នុងភូមិសាស្រ្តភូមិបឹងទឹមឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបងក្រោយពីទទួលបានពត៌មានពីប្រជានេសាទជាលក្ខណះគ្រួសារ។
ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបនេះកម្លាំងបានបង្រ្កាបលើគោលដៅចំនួន៤រួមមាន:ចំណុចត្រស់ជុំ,ចំណុចរាំងស្រោង,ចំណុចអូរដងក្តារនិងចំណុចអូរជុំ។ជាលទ្ធិផលសមត្ថកិច្ចរឹបអូសបានសាច់មងប្រវែងចំនួន២០០០ម៉ែត្រ,ឡុកចំនួន៩រួមទាំងបង្គោលឈើសម្រាប់ចងភ្ជាប់ស្បៃបរណរ៉ាវក្រឡាល្អិតចំនួន៧២០ដើមផងដែរ។ក្រោយពីរឹបអូសសម្ភារៈល្មើសច្បាប់ខាងលើភ្លាមៗនោះកម្លាំងបង្ក្រាបបានដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង។ដោយឡែកមុខសញ្ញាជនដែលបានប្រព្រឹត្តិអំពេីល្មេីសខាងលើសមត្ថកិច្ចជំនាញកំពុងកំណត់អត្តសញ្ញាណដើម្បីរៀបចំសំណុំរឿងរួចបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងតាមផ្លូវច្បាប់។
សៅ សារិទ្ធ