ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ធាន សួរសុខទុក្ខ និងយកអំណោយទៅចែកជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន១៦៦គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំព្រៃព្នៅ.

(ព្រៃវែង)…. នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន ប្រធានគណ:ពង្រឹងរាជរដ្ឋាភិបាលចុះជួយមូលដ្ធានឃុំព្រៃព្នៅ បានដឹកនាំក្រុមការងារ អញ្ជើញសាកសួរសុខទុក្ខ និងយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ធទីទាល់ក្រចំនួន១៦៦គ្រួសារ ក្នុងភូមិចំនួន១០ នៃឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

បន្ទាប់ពីលោក មេឃុំព្រៃព្នៅ បានធ្វើរបាយការណ៍សង្ខេប ស្តីពីស្ថានភាពទូទៅរបស់ឃុំព្រៃព្នៅ .សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនគណ:អធិបតីរួច ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បានមានប្រសាសន៍លើកឡើងថា សព្វថ្ងៃប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ទាំងនេះដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹងនាំដ៍ឈ្លាស់វៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរនូវការលំបាកប្រជាពលរដ្ធគ្រប់ច្រក់ល្ហក់ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ក៍បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ធទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អោយបានភ្ជាប់ខ្ជួន ត្រូវអនាម័យដូចជា លាងដៃជាមួយសាប៊ូ អាកុល ឬជែល និងពាក់ម៉ាស់ជាប្រចាំដើម្បីការពារកុំអោយឆ្លងនូវជំងឺកូវីដ-១៩។ហើយទន្ទឹមទៅនឹងជំងឺកូវីដ-១៩កំពុងរីករាលដាលនៅលើពិភពលោក ឯកឧត្តម ក៍បានជំរុញអោយបងប្អូនប្រជាពលរដ្ធត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្ករបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនលើកស្ទួយជីវភាពរបស់បងប្អូនអោយធូធាជាងមុន ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេសក្នុងការធ្វើការងារកសិកម្ម ទៅតាមការនែនាំរបស់មន្ត្រីជំនាញ។
ឯកឧត្តមឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានបញ្ហាអ្វីកើតឡើងក្នុងគ្រួសារត្រូវរាយការណ៍ទៅអាជ្ញាធរដែលនៅជិតកៀកបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។ ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ ។
ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ក៍សូមសំណូមពរបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃព្នៅ ស្រុកពារាំង មេត្តាបន្តការអប់រំកូនចៅ ធ្វើយ៉ាងនៅឲ្យឆ្ងាយពីគ្រឿងញៀនដែលវាអាចនាំអោយប៉ះពាល់​ចំពោះ​គ្រួសារ​៖ ដូចជាបាត់បង់​កិត្តិយស បំផ្លាញ​ទ្រព្យសម្បត្តិ​គ្រួសារ បង្ករ​ការភ័យខ្លាច អំពើហិង្សា ខាតបង់​ថវិការ និង​គ្រោះថ្នាក់​ដល់​គ្រួសារ​ជាដើម​។​
-​ ផលប៉ះពាល់​ចំពោះ​សង្គម​៖ មានដូចជា បង្ក​នូវ​អំពើ​អសីលធម៌​ផ្សេងៗ (​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ផ្លូវភេទ​)បង្ក គ្រោះថ្នាក់​ចរាចរ ប្រព្រឹត្ត​អំពើ​ឆក់​ប្លន់ និង​បទឧក្រិដ្ឋ​ផ្សេងៗ រួមទាំង​បាត់បង់​ធនធានមនុស្ស​ទៀតផង​។​
និងបន្តជួយទប់ស្កាត់អំពើជួញដូរមនុស្ស ដែលនាំទៅធ្វើការតាមរូបភាពផ្សេងៗ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់គ្នា។ ជាពិសេសចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ៩ យ៉ាង។
បន្ទាប់មក ឯកឧត្តមសន្តិបណ្ឌិត និងសហការីបានចែកអំណោយជូនគ្រួសារទីទាល់ក្រចំនួន១៦៦ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្កចំនួន ២០ គីឡូក្រាម.ទឹកត្រី១ដប.ទឹកស៊ីអ៉ីវ១ដប.ត្រីខកំប៉ុង ១០ កំប៉ុង.មី១កេះ.ក្រមា១.សារ៉ុង១.ស្ករស ១គីឡូក្រាម.ប្រេងឆា១ដប.
អាវយឺត១ .និងថវិកាចំនួន ៤០.០០០រៀល ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com