(ខេត្តស្វាយរៀង) ÷នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព ,ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២០នេះ ពុទ្ធបរិស័ទរាជធានីភ្នំពេញ ស្វាយរៀង បានរៀបចំពិធីបុណ្យកឋិនទានសាមគ្គីទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តសង្ឃសាមី (ហៅវត្តតាសួស)ដែលស្ថិតក្នុងឃុំស្វាយក្អែរ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បុណ្យកឋិនគឺជាបុណ្យមួយរបស់ជាតិនិងប្រជាពលរដ្ឋដែលកាន់សាសនាព្រះពុទ្ធដែលមានរយៈពេល ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្តិក ហើយវត្តនីមួយៗអាចទទួលបានកឋិនទានតែមួយដងគត់ក្នុងរយៈពេលមួយឆ្នាំនេះនៃអង្គកឋិទាន ។
បន្ទាប់ពីអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងដាឆ្លងសទ្ធាបុណ្យធ្វើតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាជាបន្តបន្ទាប់រួចមក ព្រះចៅអធិការវត្តជួសមុខឲ្យព្រះសង្ឃ លោកអាចារ្យ គណៈកម្មាធិការវត្តបានសម្ដែងហទ័យ និងទឹកចិត្តជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងអស់ដែលបានរៀបចំពិធីបុណ្យនេះបានល្អប្រសើរទៅតាមគន្លងប្រពៃណីជាតិ ដើម្បីប្រមែប្រមូលស្បង់ជីវរបច្ច័យគ្រឿងឧបភោគបរិភោគដើម្បីធ្វើការផ្គត់ផ្គង់ដល់ព្រះសង្ឃ និងបន្តកសាងនៅទីអាវាសវត្ដនេះ ដែលអំពើទាំងនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍សង្គមជាតិខាងផ្នែកពុទ្ធចក្រដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅមូលដ្ឋានយើងដែលសមិទ្ធិផលទាំងនេះផ្ដើមចេញពីការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពរបស់ប្រជាការពារគ្រប់មូលដ្ឋាននិងនៅក្នុងខេត្ត ។ ដោយ = សុខហ៊រ