ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អាជីវករផ្សារសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ស្នើម្ចាស់ផ្សារវិនិយោគបន្ធូរបន្ថយថ្លៃបង់ខែ តែម្ចាស់ផ្សារដែលជាប្រពន្ធចៅហ្វាយស្រុក ឆ្លើយថាគាត់ខ្ចីលុយធនាគារដែរ មិនអាចទៅរួចទេ ។

អាជីវករផ្សារសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ស្នើម្ចាស់ផ្សារវិនិយោគបន្ធូរបន្ថយថ្លៃបង់ខែ តែម្ចាស់ផ្សារដែលជាប្រពន្ធចៅហ្វាយស្រុក ឆ្លើយថាគាត់ខ្ចីលុយធនាគារដែរ មិនអាចទៅរួចទេ ។

(ខេត្តកណ្តាល):ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាច្រើននាក់បាននាំគ្នាត្អូញត្អែថា ដំណាក់កាលកូវីដ-19លក់ដូរក៍មិនសូវដាច់ ហើយម្ចាស់អ្នកវិនិយោគផ្សារឯកជន តម្រូវអោយពួកគាត់បង់លុយលើសសមត្ថភាពទៀត។ ជួបជាមួយក្រុមអាជីវករកាលពីរសៀលថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់លក់ដូរនៅផ្សារសំរោងធំនេះខ្លះចូល10ឆ្នាំហើយ ដោយកាលពីនៅលក់ផ្សារចាស់ពួកគាត់ជួលតែដីម្ចាស់ផ្សារឈ្មោះ លោកស្រី ឃ្លាំង សូបូរ គ្រែលក់ខ្លួនឯង គឺបង់លុយកុងត្រា5ឆ្នាំ តែត្រឹមចំនួន20មុឺនរៀល បង់ប្រចាំខែចំនួន4មុឺនរៀល និងបង់ថ្លៃភាសុី500រៀលឫ1000រៀលប៉ុណ្ណោះ។ស្រាប់តែឥឡូវ លោកស្រី ឃ្លាំង សំបូរ ត្រូវជាភរិយា លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានអភិវឌ្ឍន៍ផ្សារនេះសង់ខណ្ឌ័ទៅជាតូបៗជាច្រើន ដោយចាក់សាបបាំងជញ្ជាំងដែកសង្ក័សី ក្នុង1តូបទំហំ2.7ម៉ែត្រប្រាំពិលទឹក4ជ្រុង(លក់សម្លៀកបំពាក់ ទំនិញគ្រឿងទេស គ្រឿងជ័រ) ម្ចាស់វិនិយោគយកលុយពីពួកគាត់មុនម្នាក់2000$ កុងត្រា5ឆ្នាំដាច់ និងបង់លុយប្រចាំខែ 1ខែ130$ផ្សេងទៀត ព្រមទាំងបង់ភាសុី1ថ្ងៃ500រៀល ទៅ1000រៀលជារៀងរាល់ថ្ងៃ។ដោយឡែកតូបទំហំ1.5ម៉ែត្រកន្លះ4ជ្រុង(លក់សាច់ជ្រូក សាច់គោ ត្រី បន្លែ ផ្លែឈើ)យកលុយពីអាជីវករមុន ក្នុង1តូប ចាប់ពី750$ទៅ1000$ដុល្លារ បង់ប្រចាំខែ1តូប 25$ទៅ80$ដុល្លារបន្ថែម និងបង់ភាសុី500-1000រៀល ជារៀងរាល់ថ្ងៃទៀត ហើយបើសរុបតូបទាំងអស់ប្រហែលជាង70តូប។អាជីវករបន្តថា មានអ្នកខ្លះខំទៅចងការធនាគាឯកជនយកមកជួលតូបលក់ដូរគ្រាន់បានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារ តែដំណាក់កាលកូវីដ-19 លក់មិនដាច់ ក៍នាំគ្នាឈប់លក់ទៅសុំលុយកក់ពីអ្នកវិនិយោគវិញក៍គេមិនអោយដែរ។ទោះយ៉ាងណាអាជីវករទាំងអស់សូមសំណូមពរអោយលោកស្រីម្ចាស់ផ្សារមេត្តាជួយបញ្ចុះលុយបង់ប្រចាំខែ បើតូបលក់ខោអាវ ទំនិញ គ្រឿងជ័រ នៅត្រឹម50$ក្នុង1ខែ ហើយតូបអ្នកលក់បន្លែផ្លែឈើត្រីសាច់បង់1ខែ10មុឺនស្មើគ្នាទៅ ទើបពួកគាត់រត់រួច ព្រោះឥឡូវកូវីដនៅមិនទាន់ធូស្រាលពួកគាត់លក់ក៍មិនដាច់។រីឯចំពោះលុយតម្កល់មិនអោយវិញក៍ពួកគាត់មិនតវ៉ាអ្វីឡើយ។ ឆ្លើយតបជាមួយសំណូមពររបស់អាជីវករ លោកស្រី ឃ្លាំង សំបូរ ម្ចាស់អ្នកវិនិយោគផ្សារបានលើកឡើងថា អាជីវករទាំងអស់បានព្រមព្រាងឯកភាពមានកិច្ចសន្យាអស់ហើយ គ្មានអ្នកណាតវ៉ាទេ។ហើយការដែលយកតម្លៃនេះ គឺដោយលោកស្រី បានខ្ចីលុយពីធនាគាយកមកធ្វើកន្លែងលក់ដូរអោយស្អាតអស់លុយច្រើនណាស់៕រាយការណ៍ដោយ លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com