ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ការចុះការបង្រ្កាបឈើខុសច្បាប់ឈើខុសច្បាប់នៅស្រុកអណ្តូងមាស ខេត្តរតនគិរី ទទួលការកោតសសើរ តែស្នើអោយបង្រ្កាបអោយដល់ឬសគល់

ខេត្តរតនគិរី : ក្រោយពីបែកធ្លាយសារបង្ហោះតាមបណ្តាញសង្គមfacebook ករណីដឹកជញ្ជូនឈើល្មើសច្បាប់តាមម៉ូតូទៅលក់នៅប្រទេសវៀតណាមដូចហែរអង្គកឋិនទានកាលពីយប់ថ្ងៃទី30ខែតុលានោះមក អភិបាលគណះអភិបាលខេត្តរតនគិរី. ឯកឧត្តម ថង សាវុន គណះបញ្ជាការឯកភាពខេត្តបានប្រតិកម្មយ៉ាងខ្លាំង ក៍បាន ចេញបទបញ្ជាភ្លាមៗដល់គណះបញ្ជាការឯកភាពខេត្តអោយចុះទៅបង្ក្តា្របបទល្មើសជាក់ស្តែងបានទាន់ពេលវេលានៅគំនរឈើសនិធិសេសសល់ពីក្រុមឈ្មួញជាបន្តបន្ទាប់ កាលពី ថ្ងៃទី31ខែតុលាឆ្នាំ2020 នោះ ដោយកម្លាំងចម្រុះរួមមាន: កម្លាំងការិយាល័យប្រឆាំបទល្មើសសេដ្ឋកិច្ឋខេត្តសហការនិងកម្លាំងកងរាជអាវុអាហត្ថ កម្លាំងអធិការ និងកម្លាំងជំនាញរដ្ឋបាលព្រៃឈើរបស់ស្រុកអណ្តូងមាស ដែលដឹកនាំដោយតំណាងព្រះរាជអាជ្ញារង រ៉ាប៉ូរ៉ាន់ឌីនៃអយ្យការអមសាលាតំបូងខេត្តរតនគិរី។

បានចុះចាប់បង្ក្រាបនិងធ្វើការរិបអូសបានគំនរឈើចំនួនពីរទីតាំងនិងភូមិសាស្ត្រផ្សេងគ្នាប៉ុន្តែស្ថិតក្នុងឃុំញ៉ាងផ្ទាល់តែម្តង ដែលជាលទ្ធផល..សរុបឈើចំនួន21កំណាត់សុទ្ធតែជាប្រភេទឈើស្រឡៅថ្មីៗឡាំងជ្រុងៗដែលមានមុខកាត់ធំៗ.30/40/ ក្លុំ ហើយមានសរសេរអក្សរវៀតណាម DN សញ្ញាសំគាល់ពីលើឈើនោះថែមទៀត និងមាន ប្រវែង3.50/4.00ម៉ែត្រ ជាប្រភេទឈើលក់ទៅទីផ្សារប្រទេសវៀតណាម។ ការបង្ក្រាបបទល្មើសឈើខុសច្បាប់ទាំងពីរទីតាំងនោះរួមមាន:

.ទីតាំងទីមួយ: ត្រង់ចំណុចខាងលិចជើងភ្នំ ស្ថិតក្នុងភូមិម៉ុយចាស់ឃុំញ៉ាងចំនួន11កំណាត់។

.ទីតាំងទីពីរ នៅចំណុច កំណាត់ដងផ្លូវលំ ស្ថិតក្នុងភូមិកេត ឃុំញ៉ាងចំនួន10កំណាត់។
តាមការវាស់វែងបញ្ជាក់ពីកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើ ថា ចំនួនឈើសរុប21កំណាត់នេះស្មើនិង(6.720m3)ដោយបច្ចុប្បន្នឈើទាំង21កំណាត់នោះត្រូវបានកម្លាំងដឹកជញ្ជូនទៅរក្សាទុកនៅទីទួលសុវត្ថិភាពហើយ។

សូមបញ្ជាក់នៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2020
ក្រុមអ្នកសារព័តិមាន រួមមាន:
.ទូរទស្សន៍PNN
.ទូរទស្សន៍អនឡាញសេសានប៉ុស្ថិ៍
.ទូរទស្សន៍គេហទំព័រ អនឡាញព្រះនរាយណ៍ និងអ្នកសារព័តិមានមួយចំនួនទៀត
បានចុះទៅផ្ទាល់ដល់ទីតាំងក្រុុមឈ្មួញដឹកតាមម៉ូតូ ឆ្ពោះទៅកាន់ច្រករបៀងអូរសេដ្ឋី ស្ថិតក្នុងភូមិកេត ឃុំញ៉ាង ស្រុកអណ្តូងមាសខេត្តរតនគិរី។ ដោយបានលើកឡើងថា ក្រុមដឹកឈឺនោះ ដឹកចេញរាល់ថ្ងៃ សូមស្តាប់ការលើកឡើងពួកគាត់ដូចតទៅ

រាយការណ៍ពី ឃុំញ៉ាងស្រុកអណ្តូងមាស ខ្ញុំបាទលីវណ្ណះ Pntv គេហទំព័រទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com