ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋនៅស្រុកចន្ទ្រា ដែល​រងគ្រោះ​ដោយ​សារទឹកជំនន់ទឹកភ្លៀង ៥០ គ្រួសារ ទទួលបាន​ស្រូវពូជ របស់សម្តេចតេជោ

(ខេត្តស្វាយរៀង) ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចែក​ស្រូវពូជ ជូន​ប្រជាកសិករ ដែល​រងគ្រោះ​ដោយ​សារទឹកជំនន់​ទឹកភ្លៀង ចំនួន ៥០គ្រួសារ នៅ​ភូមិ​ចន្ទ្រា និង​ភូមិ​សែន​ត ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ដែលក្នុង​មួយ​គ្រួសារ ទទួលបាន​ពូជស្រូវ​ស្រាល ក្រអូប មិន​ប្រកាន់​រដូវ ចំនួន ១០០គីឡូក្រាម។

​នៅក្នុង​ពិធី​នេះឯកឧត្តមអភិបាលរងខេត្ត បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​ដែល​តែងតែ​យកចិត្ត ទុកដាក់ គ្រប់ពេលវេលា នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គ្រប់​ទីកន្លែង​។ ឯកឧត្តមឲក៏បានសំណូមពរ និង​ជំរុញ​ដល់​ប្រជាកសិករ ដែល​ទទួលបាន ស្រូវពូជ នៅថ្ងៃនេះ ត្រូវយក​ទៅប្រើ​ប្រាស់ បង្ករ​បង្កើន​ផល អោយចំ​ទិសដៅ ដើម្បី​ជា​ទុន​ក្នុង​របរ​កសិកម្ម ត​ទៅមុខទៀត ទន្ទឹមនេះ ត្រូវការពារ​ជានិច្ច នូវ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ដោយ​ស្តាប់ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង សុខាភិបាល ត្រូវ​រួមគ្នា​គោរព​ច្បាប់​ចរណ៍​ផ្លូវគោក និង​អប់រំ​ណែនាំ​កូនចៅ ជៀស​អោយ​ឆ្ងាយ ពី​បញ្ហា​គ្រឿងញៀន​។

​បន្ទាប់ពី​ចែក​ស្រូវពូជ​ដល់​ប្រជាកសិករ លោក​អភិបាលរង​ខេត្ត និង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល ការ​ព្រោះស្រូវ ដោយ​ប្រើ​ម៉ាស៊ីន​ព្រួសស្រូវ ។ ដោយ = សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com