(ខេត្តព្រៃវែង)… ប្រជាពលរដ្ធសម្តែងការសាទរចំពោះក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ ដែលបានធ្វើការអភិវឌ្ឍផ្សារមាត់ទន្លេក្រុងព្រៃវែងថ្មី បង្កលក្ខណៈងាយស្រួលសម្រាប់ពួកគាត់ប្រកបមុខរបរលក់ដូរចិញ្ចឹមជីវិត។ ប្រជាពលរដ្ធបានលើកឡើងថា ការលក់ដូរនៅផ្សារក្រុងព្រៃវែងចាស់ម្នាក់ៗប្រហែល៦ទៅ១០ឆ្នាំមកនេះ ធ្វើអោយពួកគាត់ជួបការលំបាកជាខ្លាំង ដោយផ្សារតូចចង្អៀត និងយកផ្លូវសាធារណៈធ្វើជាផ្សារលក់ដូរយ៉ាងអាណាធិបតេយ្យរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ បង្កការកកស្ទះដល់អ្នកធ្វើដំណើរជារៀងរាល់ថ្ងៃ ពិសេសពេលមេឃធ្លាក់ភ្លៀងឫខ្យល់បោកបក់ម្តងៗដួលឆ័ត្រអស់ដូចនៅហាលភ្លៀងអញ្ចឹង។រីឯអ្នកលក់តូបក្នុងផ្សារវិញជួនកាលជ្រុះក្បឿងត្រូវមនុស្សរងរបួស ហើយភ្លៀងទទឹកសម្ភារៈទំនិញអីវ៉ាន់បណ្តាលអោយខូចខាតក៍មានដែរ។ពលរដ្ធបន្តថា ស្រាប់តែឥឡូវមានក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ មកធ្វើការអភិវឌ្ឍចាក់ដីមាត់ទន្លេបង្កើតធ្វើផ្សារថ្មី ស្ថិតនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែងនេះ ពួកគាត់សប្បាយចិត្តខ្លាំងណាស់ ដោយមានកន្លែងលក់ដូរ ធំទូលាយខ្យល់អាកាសស្រស់ស្រាយ មានអនាម័យសោភ័ណភាព ផាសុខភាពល្អ និងមានចំណតរថយន្តឫម៉ូតូ មានសន្តិសុខសុវត្ថិភាពល្អ លែងព្រួយបារម្ភពីបញ្ហាមេឃភ្លៀង និងប៉ះពាល់ដល់អ្នកធ្វើដំណើរដូចកាលពីមុនទៀតហើយ។ប្រជាពលរដ្ធបញ្ជាក់បន្ថែមថា បើទោះបីជាគម្រោងផ្សារថ្មីសាងសង់ធ្វើមិនទាន់រួចរាល់ក្តី ក៍ពួកគាត់ខ្លះបានទៅទំនាក់ទំនងទិញនិងបានកក់លុយថ្លៃតូបមុន ក្នុងម្នាក់ៗ៣ទៅ៤តូបហើយដែរ។ទន្ទឹមនេះប្រជាពលរដ្ធក៍សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តព្រៃវែងដែលបានគៀងគរក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ មកធ្វើការអភិវឌ្ឍក្រុងព្រៃវែងអោយមានការរីកចំរើនប្រែមុខថ្មី……………………………………សម្លេងពលរដ្ធ។ បើតាមតំណាងក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ បានលើកឡើងថា ក្រុមហ៊ុនមានគម្រោងសាងសង់នៅលើផ្ទៃដីទំហំ២៤ហិកតា ក្នុងនោះសាងសង់ផ្សារព្រៃវែងថ្មីមានទំហំជាង២ហិកតា ចំណតឡាន ម៉ូតូ មានសួនច្បារ មានសួរកុមារ ប្រព័ន្ធលូ ប្រព័ន្ធអគ្គីសនី បណ្តាញផ្លូវកៅស៊ូ ផ្លូវបេតុង លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលគម្រោងនេះត្រូវបានបញ្ចប់ការសាងសង់នៅបំណាច់ឆ្នាំ២០២៥ ដោយបានប្រើទន់វិនិយោគនូវទឹកប្រាក់ប្រមាណជា២០លានដុល្លារ។ចំពោះចក្ខុវិស័យរបស់ក្រុមហ៊ុន ក្រៅពីប្រាក់ចំណេញ គឺក្រុម៊ុនបានចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសជាតិយើងអោយមានការរីកចំរើន។ជាក់ស្តែងក្រុមហ៊ុនបានជ្រើសរើសទីតាំងខេត្តព្រៃវែងដើម្បីធ្វើការអភិវឌ្ឍ ដោយមើលឃើញផ្សារក្រុងព្រៃវែងមានសភាពចាស់ទ្រុតទ្រោមតូចចង្អៀត គ្មានអនាម័យ គ្មានប៉េនចំណតឡានម៉ូតូត្រឹមត្រូវ ជាពិសេសដំបូលផ្សារក្រុងព្រៃវែងចាស់ធ្លុះធ្លាយ ពេលភ្លៀងមកធ្លាក់ក្បឿងឫសង្ក័សីបង្កគ្រោះថ្នាក់ដល់អាជីវករក៍ដូចប្រជាពលរដ្ធនៅក្នុងផ្សារ។ដូច្នេះក្រុមហ៊ុនក៍បានសាងសង់ផ្សារក្រុងព្រៃវែងថ្មីនេះអោយលឿនលើសពីផែនការរបស់ក្រុមហ៊ុន។តាមផែនការក្រុមហ៊ុនត្រូវចំណាយពេល២ឆ្នាំ ដើម្បីសាងសង់ផ្សារព្រៃវែងថ្មីជាមួយនឹងស្តង់អោយហើយ។ប៉ុន្តែដោយសារឃើញផលលំបាកប្រជាពលរដ្ធក៍ដូចជាអាជីវករនៅក្នុងផ្សារចាស់ គឺក្រុមហ៊ុនដូរផែនការដើម្បីពន្លឿនការសាងសង់នេះអោយតែត្រឹមរយៈពេល១២ខែប៉ុណ្ណោះអោយហើយ។តំណាងក្រុមហ៊ុនបញ្ជាក់បន្ថែមថា ការសាងសង់ផ្សារថ្មីនេះ គឺបានបង្កលក្ខណៈល្អប្រសើរដល់អាជីវករដោយផ្សារធំទូលាយមានប៉េនចំណតធំ ខ្យល់អាកាសចេញចូលបានល្អ ស្រួលអង្គុយលក់ដូររកប្រាក់ចំណេញបានច្រើន។មិនតែប៉ុណ្ណោះក្រុមហ៊ុន បានសហការជាមួយអាជ្ញាធរមូលឋានស្រង់ឈ្មោះពលរដ្ធលក់តាមកញ្ជើកញ្ជ្រែងល្អីនៅផ្សារព្រៃវែងចាស់នោះ រៀបចំកន្លែងអោយពួកគាត់មកលក់ដូរដោយមិនមានការបង់លុយថ្លៃឈ្នួលតូបឡើួយ។ហើយរហូតមកដល់ពេលនេះគឺក្រុមហ៊ុន សម្រេចបាន ដូចជា ចាក់ដីបានប្រហែល៨០% ធ្វើផ្សារបានប្រហែល៤០% និងស្តង់៧០%។តំណាងក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តព្រៃវែង ដែលបានជួយគាំទ្រនិងបង្កលក្ខណៈងាយស្រួលអោយក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះបានដោយរលូន………………..សម្លេង។ លោក ឈាង សុវណ្ណារ៉ា នាយករដ្ធបាលសាលាខេត្តព្រៃវែង បានប្រាប់អោយដឹងថា គម្រោងអភិវឌ្ឍក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ នេះគឺមានអាជ្ញាប័ណ្ណពីក្រសួង និងមានការគាំទ្រយន្តការពីរដ្ធបាលខេត្ត មានបង្កើតជាគណៈកម្មការចុះធ្វើផ្ទាល់នៃការអភិវឌ្ឍដីមាត់ទន្លេទៅតាមការព្រមព្រៀងគ្នា មានផ្សារ ផ្ទះល្វែង សួនកម្សាន្តផ្សេងៗ ចំណតឡាន ម៉ូតូ។លោក នាយករដ្ធបាលបន្តថា ដៃគូរក្រុមហ៊ុនដែលចូលមកវិនិយោគនេះ គឺបានជួយអភិវឌ្ឍខេត្តរីកចំរើនគួរអោយកត់សម្គាល់ ដូចជាផ្លូវភ្លោះ ស្តារព្រែកតាតាំ លើធ្វើច្រាំងទន្លេ កំពង់ដរ រោងសម្រាប់អុំទូក សួន។ល។ហើយចំពោះតម្លៃតូបមានចាប់ពី៣០០០ដុល្លារឡើងទៅតាមទំហំតូបតូចឫធំ។និយោយរួមគម្រោងវិនិយោគដីមាត់ទន្លេនេះគឺបានផលបី÷
ទី១.ផលប្រជាពលរលោកដ្ធធំជាងគេ
ទី២.ផលរដ្ធបាលខេត្ត ទី៣.ផលក្រុមហ៊ុន…………..សម្លេង៕សូមអរគុណសន្តិភាព មានសន្តិភាពទើបយើងមានថ្ងៃនេះ សន្តិភាពគឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិអោយរីកចំរើន ។