ខេត្តកណ្តាល ៖ លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្អាង នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានដឹកនាំកម្លាំងតាមចាប់ខ្លួននារីម្នាក់ នៅចំណុចភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។តាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។
ជនដែល ឃាត់ខ្លួននោះមានឈ្នោះ ហុក ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ជាប់ចោទពីបទៈ រំលោភលើលំនៅឋាន និងបរិហាកេរ្ត៍ជាសាធារណៈ ប្រព្រឹត្តនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។