ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មូលនិធិទូរទស្សន៍ ព្រះនរាយណ៍នឹងបញ្ជូនថវិកាចំនួន២០ម៉ឺនរៀលដល់ <<<នាយនគរបាល ដែលជាន់មីនក្បែរប្រាសាទព្រះវិហារ ត្រូវបាត់បង់ជើងទាំងសងខាង កាលពីព្រឹកព្រលឹមថ្ងៃទី 13/11/2020>>>

ព្រះវិហារ ៖ ក្រោយការសង្គ្រោះនៅមន្ទីរពេទ្យ នាយនគរបាល ដែលជាន់មីននៅ ក្បែរប្រាសាទព្រះវិហារ ត្រូវបាត់បង់ជើងទាំងសងខាង និងដាច់ម្រៀមដៃចំនួន២ទៀត រហូតមកទល់ម៉ោង៤ល្ងាចនេះ នៅមិនទាន់បានដឹងខ្លួននៅឡើយនោះទេ ហើយក្រុមគ្រូពេទ្យ កំពុងធ្វើការបញ្ចូលឈាម ។ ក្រោយការវះកាត់ គេក៏បានឃើញថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំខេត្ត ចុះទៅពិនិត្យផ្ទាល់ និងយកថវិកា រួមជាមួយអំណោយ ផ្ដល់ជូនភរិយារបស់ជនរងគ្រោះ ដែលកំពុងនៅក្បែរជាមួយស្វាមី ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា មិត្តរួមអាវុធ ( នគរបាលរួមអង្គភាព ) មួយចំនួន មានទឹកចិត្តអាណិតអាសូរ ក៏បានបរិច្ចាគឈាម ជាបន្តបន្ទាប់ ដើម្បីសង្រ្គោះអាយុជីវិត ជនរងគ្រោះ ហើយជីវភាពគ្រួសារជនរងគ្រោះខ្សត់ខ្សោយណាស់ ។ សម្រាប់សប្បុរសជន ដែលមានបំណងចែករំលែកទុក្ខលំបាក របស់ជនរងគ្រោះនិងក្រុមគ្រួសារ សូមទំនាក់ទំនងទៅកាន់លេខ 097 49 87 771 ។

សូមជម្រាបថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៤និង៣០នាទី ទៀបភ្លឺ លោកអនុសេនីយ៍ឯក នួន ធឿន អាយុ៤៦ឆ្នាំ អត្តលេខ៣៦០៧៧ ឋានៈមន្ត្រីប្រចាំការ នៅចំណុចដំណាក់១ ជណ្ដើរបូរាណខាងកើត ប្រាសាទព្រះវិហារ វរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៧៩​៥ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិធម្មជាតិ សម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចូលទៅបន្ទោបង់ក្នុងព្រៃ ជាន់មីនបណ្ដាលអោយផ្ទុះ ដាច់ជើងទាំងសងខាង នៅចំណុចខាងជើង ជណ្ដើរបូរាណ ខាងកើតប្រាសាទព្រះវិហារ ចម្ងាយប្រហែល២០០ម៉ែត្រ បច្ចុប្បន្នជនរងគ្រោះ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ១៦មករា ខេត្ត ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com