ខេត្តព្រះវិហារ : រថយន្តបង្កុងប្រមាណជិត១០គ្រឿងបានបង្ងាញវត្តមានជាថ្នី នៅក្នុងព្រៃតំបន់ព្រៃបាក់កន ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។
រូបភាពដែលស្រង់បាន កាលពីរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្រុមសារព័ត៌មាន
ដែលបានបោះរំលែកចែកចាយ ដោយ
សសេរថាបានប្រទះឃើញជាក់ស្តែង នូវ ត្រាក់ទ័រចំនួន២ គ្រឿងកំពុងតែអូនឈើ និងរថយន្តបង្កុងចំនួន ២ គ្រឿងទៀត កំពុងតែខាឈើឡើងលើរថយន្ត និងដឹកឈើចូលឃ្លាំង ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមឈ្មួញអ្នកមានអំណាច កំពុងសំរុកកាប់ឈើដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេងឮលាន់សម្លេងរណារយន្ត និងម៉ាស៊ីនអារឈើទ្រហឹងពេញព្រៃ ដែលពួកគេទាំងនោះបានប្រើប្រាស់រថយន្តបង្កុងដឹកឈើមកទម្លាក់នៅចំណុចក្នុងព្រៃតំបន់ព្រៃបាក់កន ជាប់នឹងព្រៃឡង់ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ហើយក៏ជាប់នឹងព្រំប្រទល់ខេត្តកំពង់ធំផងដែរ ។
ប្រជាពលរដ្ឋនិយាយថាពួកគាត់កាប់ឈើបន្តិចបន្តួចសម្រាប់សង់ជាផ្ទះសម្បែង តែត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាប និងគំរាមកំហែងជាប់គុកច្រវ៉ាក់ ប៉ុន្តែសម្រាប់ឈ្មួញអ្នកមានអំណាចវិញពួកគេអាច កាប់បំផ្លាញព្រៃឈើប្រើប្រាស់សុទ្ធតែគ្រឿងចក្រ បានទៅដោយរលូន ។
សូមបញ្ជាក់ថាក្រោយយុទ្ធនាក្តៅនៃ
ការបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាទ្រង់ទ្រាយធំ នៅទូទាំងប្រទេស នៅតាមបណ្ដាខេត្តនានានៃប្រទេសកម្ពុជា ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថតាមបណ្ដាខេត្តសាមី កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ គឺ បង្ក្រាប និង ធ្វើការដុតកំទេចរថយន្តបង្កុងបាន រាប់សិបគ្រឿង ។ តែភ្លេចត្រចៀក ពួកគេក៏ងើបឡើងវិញ ដូចឧទាហរណ៍នៅខាងលើស្រាប់ ដោយមិនដឹងថា ពួកគេកាប់ព្រៃឈើនេះ មានរយៈពេលប៉ុន្មានខែ មកហើយនោះទេ ? ។
គួររំលឹកថា កាលកន្លងមក រឿងរ៉ាវកាប់ព្រៃឈើ យ៉ាងគគ្រឹកគគ្រេងបានទៅដោយជ្រកមានច្បាប់ ហើយពួកគេក៏យកច្បាប់នេះ មកធ្វើហួសព្រំដែន ដែលជាក្បាច់មួយ រួមគំនិតជាមន្រ្តីពាក់ព័ន្ធ ធ្វើការបន្លំភ្នែកមហាជន និងថ្នាក់លើដ៏មានប្រសិទ្ធិភាព ។