រាជធានីភ្នំពេញ :មកទល់នឹងព្រឹកទី១៥ វិច្ឆិកា ២០២០ វេលាម៉ោង ១០និង២០នាទីនេះ សកម្មភាពបូមទឹកចេញពីស្រះទឹក ដែលមានផ្ទះទំនើបលើទឹកស្រុតចូលទៅក្នុងទឹក កប់បាត់ស្ត្រីម្នាក់ដែលជាអ្នកអនាម័យ កាលពីព្រឹកម្សិលមិញ រហូតល្ងាចថ្ងៃទី១៤ វិច្ឆិកា ២០២០ ទើបបែកធ្លាយសឹកថាស្ត្រីរងគ្រោះកប់បាត់ខ្លួនដោយសារ ការតាមរករបស់ក្រុមគ្រួសារ ព្រោះម្ចាស់ផ្ទះ លាក់បាំងជាមួយក្រុមានគ្រួសារនិងសមត្ថកិច្ចមូលដ្ឋាន ដោយកម្មករកាយនិងបូមទឹកចេញ ។
គួររំលឹកថា ម្ចាស់ផ្ទះដីឡូត៍ខាងលើ មានឈ្មោះ ឃាម បញ្ញា អាយុ៣១ឆ្នាំ ជាអ្នកជំនួញវ័យក្មេង លើវិស័យ ដីឡូត៍ សំណង់ផ្ទះល្វែងនិងវីឡាកូនកាត់ ភាគច្រើននៅក្នុងខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ។