ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីចែកគ្រាប់ពូជដាំណាំដែលជាអំណោយរបស់សម្តេចតេជោ​ ជូនប្រជាពលរដ្ឋចំនួន១៥២ គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង មកពី៤ឃុំ ក្នុងស្រុករមាសហែក

(ខេត្តស្វាយរៀង) ÷ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកគ្រាប់ពូជដាំណាំដែលជាអំណោយរបស់សម្តេចតេជោ​ ជូនប្រជាពលរដ្ឋចំនួន១៥២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង មកពី៤ឃុំ គឺឃុំមុខដា ឃុំសម្បត្តិមានជ័យ ឃុំម្រាម និងឃុំសំបួរ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ។ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលស្ថិតនៅក្នុងបរិវេណសាលាឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តមទីប្រឹក្សាក្រសួងកសិកម្ម លោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានមន្ទីរពន្ធដាខេត្ត លលោកប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូ ម៉ុលអភិបាលស្រុករមាសហែក លោកមេភូមិ មេឃុំ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន​ សម្តេចតែងតែគិតគូយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្តែងការ សោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំ​ ជាមួយបងប្អូនប្រជាកសិករដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនារយះពេលកន្លងមកជាពិសេសនៅភូមិសាស្ត្រមួយចំនួនក្នុងក្រុងស្វាយរៀង។

ទន្ទឹមនេះ​ ក្នុងនាមអាជ្ញាធរមូលដ្ឋាន​ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលបាននាំយកពូជដំណាំដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកចែកជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់នៅថ្ងៃនេះ។

ជាចុងបញ្ចប់ឯកឧត្តម ហែម ពិសិដ្ឋ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ជាពិសេសត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។ ដោយ=សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com