ខេត្តត្បូងឃ្មុំ÷ អស់ពេលច្រើនខែមកហើយ ដែលប្រព័ន្ធផ្សព្វផ្សាយមិនសូវល្បីៗ បាននាំគ្នាសសេររឿងរ៉ាវនៃវត្តមានរបស់កាស៊ីណូ ដែលមិនបានលើកស្លាកយីហោ ស្ថិត នៅក្នុងចំការកៅស៊ូចុះពីផ្លូវជាតិលេខ៨អា ប្រហែល១០០មែត្រស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលគេសង្ស័យថា មិនមានច្បាប់ត្រឹមត្រូវ នោះទេ ។
អ្នកសារព័ត៌មានបាននាំគ្នាសសេរថា
! ពលរដ្ឋរស់នៅក្បែរទីតាំងល្បែងស៊ីសង ខុសច្បាប់នៅក្នុងកាសុីណូ គ្មានឈ្មោះគ្មានផ្លាកយីហោ មួយកន្លែងបានឲ្យដឹងថា! គេបានសង្កេតឃើញសុទ្ធតែពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងភ្នាល់លេងខុសច្បាប់ បានយ៉ាងអនាធិបតេយ្យ មកទាល់ពេលនេះដូចជាមិនទាន់មានឃើញខាងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ាន ចុះមកទប់ស្កាត់ ដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយទាំង ៩ ចំណុច ភូមិឃុំមានសុវត្ថិភាព។
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកពញាក្រែក កំពុងប្រឆាំងបញ្ជាប្រមុខរាជរដ្ឋាភិបាលដែលបានចេញ ស,ជ,ណ នោះហើយ។
គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានទីតាំងល្បែងសុីសងភ្នាល់គ្នាជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងសុីសងក្នុងកាសុីណូនោះឡើយ។
រីឯទីកន្លែងដែលអាចសាងសង់កាសុីណូគឺអាចមានតែតាមច្រកព្រំដែនអន្តរជាតិតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យដាក់ទីតាំងតាមច្រកតំបន់និងច្រករបៀងនោះទេ។
ប្រភពដដែលបានឲ្យដឹងថា! សម្រាប់ការប្រជល់មាន់១គូៗភ្នាល់ដាក់លុយចាប់ពី(២ លាន.រៀល)ទៅដល់(៣០០០ដុល្លារ)ឯណោះឬច្រើនជាងនេះទៅទៀតសូមបញ្ជាក់ប្រាប់ថាល្បែងសុីសងប្រជល់មាន់បៀរអាប៉ោងនិងយូគី បើកលេងជាទ្រង់ទ្រាយធំតែម្តង។
ទោះជាមានសេចក្តីរាយការណ៍ ជាបន្តបន្ទាប់ហាក់ដូចភ្លៀងរលឹមយ៉ាងណាក្តី ក៏គេសង្កេតឃើញថា អភិបាលខេត្ត រួមទាំងស្នងការ ផង មិនបានបញ្ចេញប្រតិកម្មណាមួយ ដើម្បីបញ្ជាក់អោយបានច្បាស់លាស់អំពីទីតាំងខាងលើ ថាតើពួកគេអាចបើកលេងទៅបានដោយសារអ្វីនោះទេ ?៕