ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

Live ផ្ទាល់ ពីសកម្មភាពកត់ឆ្នោតវៀតណាមខុសច្បាប់ របស់នាយព្រីង ( M99) ឃើញស្តែងៗ កុំអោយថារូបចាស់ទៀត

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ផេកព័ត៌មាន TV3 បានផ្សាយផ្ទាល់ ពីសកម្មភាពកត់ឆ្នោតខុសច្បាប់ ស្ថិតនៅត្រង់ចំណុចផ្ទះលេខ 39 AEo តាមបណ្ដោយផ្លូវលេខ 336 សង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពេញ ដែលមាននាមសម្ងាត់ M99 ជា របស់នាយព្រីង ឈ្មោះពិត កែវ ចំរើន បច្ចុប្បន្នក៏មានមុខងារ ជាមន្រ្តីផងដែរ ។

តាមការរៀបរាប់ជាក់ស្ដែង អ្នកព័ត៌មានបានថតជាប់ នូវកន្ទុយលេខវៀតណាម ដែលបានកត់ចេញពីទីតាំងមួយនេះ ដោយមានយុវជន២នាក់ ជាអ្នកកត់និងមើលការខុសត្រូវ នៅទីនោះ បានធ្វើការស្រែកសំឡុត អ្នកសារព័ត៌មានបណ្ដើរ និងខលទូរស័ព្ទសុំ កិច្ចអន្តរាគមន៍ពីមេរបស់គេ ប៉ុន្តែទំនងមេមិនហ៊ានមកជួយ ក៏បញ្ជាឱ្យរើអីវ៉ាន់បណ្ដើរ ដូចជាវត្ថុតាងពាក់ព័ន្ធបទល្មើស និងសម្ភារៈនានាចេញពីកន្លែងនោះអស់ ។

អ្នកសារព័ត៌មាន បានអត្ថាធិប្បាយបន្តថា ដោយសារការផ្សាយលើកមុន ប៉ុន្មានថ្ងៃកន្លងទៅនេះ ប៉ុន្តែត្រូវបាន នគរបាលប៉ុស្តិ៍ ឬក៏ខណ្ឌទួលគោក បានចុះមកដល់ចំណុច បទល្មើសនេះ បានថត រួចរាយការណ៍ទៅស្នងការ ថាពុំពិតដូចសារព័ត៌មានផ្សាយនោះទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com