ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំនិងល្បីល្បាញ រាប់ឆ្នាំ នៅភូមិអន្លុង់ជ្រៃ ខេត្តត្បូងឃ្មុំ ប្រហែលទាល់សម្តេចប្រមុខរាជរដ្ឋាភិបាលបញ្ជាអោយបង្រ្កាបហើយមើលទៅ បានទៅរួច ។

ខេត្តត្បូងឃ្មុំ : គេនៅចាំបានថា ទីលានជល់មាន់ បៀ អាប៉ោង ដ៏ធំនៅអរិយក្សត្រ

ខេត្តកណ្តាល ដែលបានបើកលេងរាប់ឆ្នាំ ដោយអាជ្ញាធរមិនហ៊ានប៉ះពាល់ ។ ទីបំផុតទីតាំងនោះ ក៏ត្រូវបង្រ្កាបក្រោមការបញ្ជាផ្ទាល់ពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល ទើបស្នងការខេត្ត
ហ៊ាន បើកប្រតិបត្តិការណ៍ចុះបង្រ្កាប ដោយចាប់បានអ្នកលេង និង វត្ថុតាងជាច្រើន តែម្ចាស់សៃវៀន ចាប់មិនបានទេ ។ ខណៈនោះសម្តេច តេជោ ហ៊ុន សែនបានបញ្ជាដាច់ណាត់ថា បើពួកវា តដៃ បើចាំបាច់បាញ់ចោលកុំទុក ។ ក្រោយពីមានការបញ្ជាអោយបង្រ្កាបមិនលើកលែងយ៉ាងនេះ ទើបម្ចាស់សៃវៀន ឈ្មោះ ម៉ាប់ ក៏បានចូលបង្ហាញខ្លួននៅស្នងការ ដើម្បីចូលសារភាព ។

សូមបញ្ជាក់ថា រឿងសៃវៀន ជល់មាន់ បៀ អាប៉ោង ខាងលើប្រហែលមិនខុស ទៅនឹងទីតាំង១កន្លែងទៀត ស្ថិតនៅក្នុងចំការកៅស៊ូចុះពីផ្លូវជាតិលេខ៨អា ប្រហែល១០០មែត្រ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នោះទេ ។

យោងតាមកិច្ចសំភាស របស់លោក លី វណ្ណៈ កាលពីថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០២០ ទៅលោកស្នងការខេត្តត្បូងឃ្មុំ ដោយលោកស្នងការបញ្ជាក់ថា ទីតាំងនោះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកទេ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ នាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ។

ឧត្តមសេនីយ៍ឯក ជៀង សេន ប្រធាន
នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានអោយដឹងនៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថា បើន្លែងនោះជាកាស៊ីណូ គឺវាពិតស្ថិតក្រោមការគ្រប់របស់លោកមែន ។ លោកបានបញ្ជាក់ថា កាស៊ីណូ ត្រូវមានច្បាប់ និង លើកស្លាកត្រឹមត្រូវ ។

ដោយប្រជាពលរដ្ឋនៅក្បែរនោះ បានបង្ហើបថា ល្បែងស៊ីសង ដ៏ធំ ១នេះ នៅប្រហែល ៥០០ម៉ែត្រ ពីផ្ទះអ្នកធំ១រូប ផងដែរ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com