កណ្ដាល ៖ នៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ របងការដ្ឋានខ្សាច់ខ្សាច់ របស់ ថៅកែ រតនា ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបាក់ ធ្វើអោយប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន១៨ខ្នងផ្ទះ ។
ប្រជាពលរដ្ឋរងគ្រោះថា របងដេប៉ូខ្សាច់នេះ បានបាក់ទាំងផ្ទាំង ធ្វើអោយខ្សាច់និងទឹក បុកហូរចូលផ្ទះពួកគាត់ បង្កឱ្យខូចខាតសម្ភារៈក្នុងផ្ទះ និងសម្ភារផ្សេងៗទៀតជាច្រើន ។
ពួកគាត់ថា អ្នកដែលមានលំនៅដ្ឋាន ក្បែរដេប៉ូខ្សាច់នេះ រង្គើរ ញរ័ថ្លង់ សំឡេងរំខាន ហុយរាល់ថ្ងៃ យូរឆ្នាំមកហើយ គឺចេះតែទ្រាំទៅ
ព្រោះគេជាអ្នកធំ និង ជាអ្នករកស៊ី ដែលស្គាល់អ្នកធំ អ្នកតូច នៅក្នុងខេត្តច្រើនជាង ប្រជាជន ។
តាមរយៈការបាក់របង នេះពួកគាត់ក៏បានសំណូមពរ ដល់មន្រ្តីជំនាញ និងម្ចាស់ដេប៉ូ មេត្តាគិតគូរសុខទុក្ខ របស់ពួកគាត់ផង ពិសេសសូមអោយគោរពទៅតាមច្បាប់ទំលាប់អោយបានត្រឹមត្រូវទៅបានហើយ ។
ទោះយ៉ាងណាក្តីនៅព្រឹកថ្ងៃទី ២៥ វិច្ឆិកា ២០២០នេះ គេមិនទាន់ដឹងថា ខាងម្ចាស់ដេប៉ូ ចេញមុខមកសុំទោស និង មានសំណងយ៉ាងណា ដល់ប្រជាពលរដ្ឋនោះទេ ៕