ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាំគ្នាសុំអភិបាលខេត្ត ជួយដោះស្រាយរឿងដីធ្លីពួកគាត់ដែលប៉ះពាល់នឹងសំណង់ព្រលានយន្តហោះថ្មី ។

ខេត្តកណ្តាល : កាលពីថ្មីៗ កន្លងមកនេះ ប្រជាពលរដ្ឋ នៅឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នា ទៅដល់ទីតាំងដីដែលពួកគាត់ធ្លាប់អាស្រ័យផល តាំងពីឆ្នាំ ១៩៨៤ ដើម្បីសំណូមពរទៅក្រុមហ៊ុន ក៏ដូចអភិបាលខេត្ត អោយរកដំណោះស្រាយ ។ ព្រោះថាដីពួកគាត់ស្ថិតចំ គំរោងសាងសង់ព្រលានយន្តហោះថ្មី ។

លោក ភោគ ផាន់នី ជាតំណាងប្រជាពលរដ្ឋ បានអោយដឹងថា ប្រជាជនពួកគាត់បានធ្វើលិខិតទៅស្រុក និង ខេត្ត លើបញ្ហា២ចំណុច ។ ទី១ ស្នើអោយខេត្ត មេត្តាជួយពិនិត្យ ពីសំណូមពរប្រជាជន ចំនួន១៨ គ្រួសារ នៅចំណុចបឹងបាច ដែលពួកគាត់បានអាស្រ័យផល តាំងពីឆ្នាំ ១៩៨៤មក។ លោកថា នៅចំណុចបឹងបាច នេះប្រជាជនបាននាំគ្នាតវ៉ា តាំងឆ្នាំ២០០៧ មកម្លេះ នឹងបានបន្តនៅឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្ន
នៅតែមិនមានដំណោះស្រាយ ។

លោក ភោគ ផាន់នី បន្តថា ចំណែកចំណុចទី២ គឺនៅជាប់នឹងទំនប់៩២ ដែលមានប្រជាជន៣៩៦គ្រួសារ អាស្រ័យផលលើផ្ទៃដីចំនួន ៦០ហិកតា ។

លោកថា ទាំង២ ចំណុចនេះ គឺប្រជាជន បាននាំគ្នាសុំអន្តរាគមន៍ ទៅដល់ខេត្ត ដើម្បីស្វែងរកគោលនយោបាយសមស្របណា១ ព្រោះថារាល់ការអភិវឌ្ឍន៍ ពួកគាត់មិនជំទាស់នោះទេ តែសុំគិតគូរពីអារម្មណ៍និងសុខទុក្ខពួកគាត់ផង នៅពេលបាត់បង់ដីអាស្រ័យផល នោះ ។

ប្រភពអ្នករកស៊ីដីបានបង្ហើបថា ដីនៅក្បែរគំរោងអភិវឌ្ឍន៍ព្រលានថ្មី នេះ គឺមានតំលៃទាបបំផុតក៏១ការ៉េ ៣០ដុល្លាដែរ ។តែបើចំផ្លូវ និង ប្រឡាយ ហាងឆេង ឡើងដល់១០០ដុល្លា ជាងក៏មាន ។

សូមបញ្ជាក់ថា : កន្លងមក ខាងសាលាខេត្ត បានជួយសំរបសំរួល និងដោះស្រាយតាមសំណូមរបស់ប្រជាជន បានច្រើនករណីមកហើយ ពោលគឹមិនអោយប្រជាជនអស់សង្ឃឹមនោះឡើយ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com