សេចក្តីបំភ្លឺរបស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដូចខាងក្រោម :
ក្រុមការងារតាមដាន និងឆ្លើយតបព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម មានកិត្តិយសសូមធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបថា ៖ កាលពីពេលថ្មីៗនេះ មានបណ្តាញសារព័ត៌មានចំនួនបានយកខ្លឹមសារព័ត៌មានចាស់ៗ មកធ្វើការផ្សព្វផ្សាយសារជាថ្មី បង្កឲ្យមហាជនមានការយល់ច្រឡំអំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីជាប្រយោជន៍ និងប្រជាប្រិយភាពរបស់ខ្លួន ។
ឆ្លើយតបករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមកុំមានការយល់ច្រឡំ និងចៀសវាងធ្វើការផ្សេព្វផ្សាយបន្តដោយខ្វះមូលដ្ឋានច្បាស់លាស់ក្នុងការពិចារណា ដែលអាចធ្វើឲ្យប៉ះពាល់ដល់សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅកម្ពុជា។
នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន ដែលតែងតែដល់ព័ត៌មានក្នុងការចូលរួមចំណែកសហការជាមួយកម្លាំងជំនាញដើម្បីអន្តរាគមន៍នបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាន់ពេលវេលា។
សូមរំលឹកថា លោក លី វណ្ណៈ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ បានតេសំភាស លោក ស្នងការត្បូងឃ្មុំ ។ លោកស្នងការថា សូមសួរទៅខាងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ពោលគឺទីតាំងនោះមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកទេ ។