ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ចុះពិនិត្យមេីលស្ថានភាពផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង នឹងជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅស្រុកចន្ទ្រា

(ខេត្តស្វាយរៀង)÷ ឯកឧត្តម នាយឧត្តមសេនីយ៍​ ម៉ឹង​ សំផន​ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្រ្ទា​ និងក្រុងបាវិត នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា​ ឆ្នាំ២០២០​នេះ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅឃុំសំរោង​ ឃុំច្រេស​ និងចុះពិនិត្យមេីលស្ថានភាពផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង​នាពេលកន្លងមកនៅភូមិទួលស្ពាន​ ឃុំច្រេស​ ស្រុកចន្រ្ទា ខេត្តស្វាយរៀង  ។

មានប្រសាសន៏សំណេះសំណាល នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បាននាំបណ្តំាផ្តាំផ្ញើរសាកសួររំលែកទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា ជូនចំពោះ បងប្អូនពលរដ្ឋទាំងអស់ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀងបំផ្លាញស្រូវ និងផលដំណាំ ក្នុងមួយរយះកន្លងមកនេះ។

ឯកឧត្តមបានបន្តថា រាល់ទុក្ខលំបាករបស់ពលរដ្ឋនៅទីនេះ ជាកង្វល់របស់រាជរដ្ឋាភិបាល ពិសេសសម្តេច ទាំងទ្វេរ ដែលជានិច្ចជាកាលលោកទាំងពីរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រួមនិងមន្ត្រីក្រុមការងារថ្នាក់ជាតិចុះជួយស្រុក បានចុះធ្វើការជួយសង្គ្រោះ បងប្អូនដោយមិនប្រកាន់និន្នាការនិងគណបក្សនយោបាយឡើយ។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា៖ទាក់ទងទៅនិងវិបត្តជម្ងឺកូវីដ១៩ ដែលបាននិងកំពុងបន្តវត្តមាននៅក្នុងពិភពលោក ឯកឧត្តមនាយឧត្តមសេនីយ៍បានអំពាវនាវដល់បងប្អូនពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ បន្តធ្វើអនាមយ័ ទីកន្លែងបំរើការងារ ផ្ទះសំបែង ទីសាធារណៈសាលារៀន ដោយការរស់នៅក្នុងគម្លាតមួយដែលសមស្រប និងបរិស្ថាន ក្នុងភូមិដ្ឋាន បញ្ជៀសការជួបជុំប្រមូលផ្តុំ ក្នុងករណីមិនចាំបាច់ ពេលធ្វើដំណើរ ឬ ប្រឹក្សាគ្នាត្រូវពាក់ម៉ាសការពារ ក្នុងករណីខ្លួនឯង និងគ្រួសារមានជម្ងឺប្រញាប់ទៅជួបក្រុមគ្រូពេទ្យ ដែលនៅជិត ដើម្បីទទួលយកការអប់រំ ទទួលថ្នាំព្យាបាលពីគ្រូពេទ្យ។

ក្នុងឱកាសចុះពិនិត្យផ្លូវក្រាលថ្មមិចប្រវែង ៧,៣៤០ ម៉ែត្រចាប់ពីកែងវត្តបុទមរង្សី ក្នុងភូមិចេក ឃុំសំរោង កាត់តាមភូមិទួលអំពិល ភូមិទួលស្ពាន ដល់កែងវត្តព្រៃខ្លូត ក្នុងភូមិត្រពាំងរុន ឃុំច្រេស ស្រុក ចន្ទ្រា ខេត្តស្វាយរៀង ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្រ្ទា និងក្រុងបាវិតបានឧបត្ថម្ភសាលាស្រុក ក្រម៉ា ១០ សារុង ១០ ថវិកា ៤០០,០០០រៀល កងកម្លាំងប្រដាប់អាវុធទាំង ៣ក្នុងស្រុក ក្នុង១អង្គភាពទទួលបានសារុង ១០ ក្រមា ១០ ថវិកា ៤០០,០០០រៀល ក្រុមប្រឹក្សាឃុំសំរោង និងឃុំច្រេស ក្នុងមួយឃុំទទួលបាន សារុង ១០ ក្រមា១០  ថវិកា ៤០០,០០០រៀល លោកគ្រូអ្នកគ្រូ អនុវិទ្យាល័យ ផន សែន ទេព ធីតា សាលាបឋមសិក្សាសំរោង ក្នុងមួយសាលាទទួលបានសារុង ១០ ក្រមា ១០ ថវិកា ៤០០,០០០រៀលលោកគ្រូអាចារ្យ និងគណៈកម្មការវត្ត សារុង ១០ ក្រម៉ា ១០ ថវិការ ៤០០,០០០រៀល ជូនលោកយាយ លោកតា ដែលសម្អាតបរិវេណក្នុងវត្តបទុមរង្សី ៣០០ដុល្លា និងឧបត្ថម្ភ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ចំនួន ០៣នាក់ ក្នុង ០១នាក់ទទួលបាន សារុង ១០ ក្រម៉ា ១០ ថវិកា ៤០០,០០០រៀល និងឧបត្ថម្ភលោកតាចាស់ជរា នៅភូមិទូលអំពិល ចំនួន២នាក់ ក្នុងមួយនាក់ទទួលបាន សារុង១ ក្រម៉ា១ ថវិកា ៥០,០០០រៀល និងឧបត្ថម្ភថវិកា ២,៥០០ដុល្លារសម្រាប់កសាងជួសជុលផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ។

បន្ទាប់មកឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានដឹកនាំក្រុមការងារនាំយកសម្ភារៈមកប្រគល់ជូននៅមណ្ឌលសុខភាពមិត្តភាព កម្ពុជាវៀតណាម ទួលស្តី ក្នុងឃុំទួលស្ដី សម្ភារៈរួមមាន ម៉ាស ៥០០  ទឹកអាកុល ៦០លីត្រជេលលាងដៃ២កេសធំ ឧបត្ថម្ភថវិកាដល់ក្រុមគ្រូពេទ្យ ៣០នាក់ក្នុងមួយនាក់ ៣០,០០០ រៀល ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com