ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អ្នកទិញដីឡូ ពី លី ហេង និង តា ឌី ក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្អួតឈាមដោយម្ចាស់គំរោងទារលុយចាក់បេតុង និងកាយលូចំហ រាប់ខែមកហើយ

ខេត្យកណ្តាល:.

ពលរដ្ធលើកឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ទិញដីអស់លុយហើយ តម្រូវអោយបង់លុយថ្លៃផ្លូវបេតុងទៀត ពលរដ្ធគ្មានលិទ្ធភាពបង់ ម្ចាស់គម្រោងពុះដីឡូត៍លក់ដាក់គ្រឿងចក្រកាយផ្តាច់ផ្លូវចូលផ្ទះ ក្រោមលេសកាយយកលូ ទុកចោលរាប់ខែ ធ្វើអោយពលរដ្ធ2គ្រួសារក្នុងនោះ1គ្រួសារដែលគាត់មានមុខរបរលក់ដូរបន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិតជួបការលំបាកជាខ្លាំង ជាពិសេសនៅពេលមេឃភ្លៀងម្តងៗទឹកដក់បែកភក់ធុំក្លឹនស្អុយសាយភាយ គ្មានភ្ញៀវឯណាហ៊ានមកអង្គុយហូបអាហារនោះឡើយ។សូម្បីតែពួកគាត់ខំចំណាយលុយផ្ទាល់ខ្លួនចាក់បេតុងទំហំ3ម×4មសម្រាប់ផ្លូវដើរចូលផ្ទះក៍ត្រូវម្ចាស់គម្រោងពុះដីឡូត៍នោះឈួសបំផ្លិចបំផ្លាញចោលអស់ដែរ។កក្តានេះធ្វើអោយពួកគាត់ជួបនូវវិបត្តិជីវភាពគ្រួសារប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរ ពិសេសបញ្ហាប្រឈមខ្លះលុយបង់សងធនាគារឯកជនគេទៀតផង។ដូច្នេះពលរដ្ធសំណូមពរសូមអោយអាជ្ញាធរស្រុក ខេត្ត មេត្តាជួយសម្របសម្រួលដោះស្រាយជូនពួកគាត់អោយរស់នៅបានសុខស្រួលផង។គម្រោងពុះដីឡូត៍លក់នេះមានទីតាំងស្ថិតនៅក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល គ្រប់គ្រងដោយឈ្មោះ លី ហេង និងឈ្មោះ តា ឌី ដោយនៅក្នុងគម្រោងគាត់បានដាក់ថា មានផ្លូវបេតុង8មទៅ9ម មានផ្សារ មានប្រព័ន្ធទឹក ភ្លើងរដ្ធ ប្រព័ន្ធលូ ជូនអតិថិជន តែការអនុវត្តផ្ទុយទៅវិញ មកជាន់កអតិថិជន ដែលខ្លះខំខ្ចីបុលគេយកមកទិញដីឡូត៍អស់លុយមួយវគ្គហើយ ស្រាប់តែម្ចាស់គម្រោងនេះតម្រូវអោយពួកគាត់បង់លុយថ្លៃផ្លូវបេតុង តាមក្បាលដី1ឡូត៍ប្រវែង5ម៉ែត្រ បង់570$(ប្រាំរយចិតសិបដុល្លារ)ថែមទៀត។ដោយឡែកបើតាមប្រភពខ្លះនិយាយថា គ្រាន់តែតទឹកក៍បង់ថ្លៃសេវាអស់200$(ពីរយដុល្លារ)ដែរ។គួរបញ្ជាក់ថា ម្ចាស់គម្រោងពុះដីឡូត៍លក់ខាងលើនេះ តាមការពិនិត្យមើលឃើញជាក់ស្តែង ក្រៅពីចាក់ផ្លូវបេតុងដើម្បីផលប្រយោជន៍ខ្លួនឯង ពុំមានឃើញធ្វើការអភិវឌ្ឍអ្វីសោះ ដោយទុកដីចោលដុះសុទ្ធតែព្រៃចង់លិចក្បាល។ឥឡូវប្រជាពលរដ្ធមួយចំនួនដែលជ្រុលទៅទិញដីក្នុងគម្រោងនេះ មានខ្លះចាប់ផ្តើមដាក់លក់វិញបណ្តើៗហើយ បើទោះបីជាខាតឫចំណេញបានបន្តិចបន្តួចក៍ដោយក៍ត្រូវតែបង្ខំចិត្តលក់ដែរ ដោយសារតែអស់ទំនុកចិត្តលើម្ចាស់គម្រោងនិយាយបាតដៃខ្នងដៃ មានពលរដ្ធខ្លះគ្នាលក់ដីខាតហើយត្រូវម្ចាស់គម្រោងនេះ តាមកាត់លុយថ្លៃផ្លូវបេតុងអស់2000$ទៅ3000$ឯណោះ បើមិនអោយគេកាត់ថ្លៃផ្លូវទេ ដាច់ខាតម្ចាស់គម្រោងមិនអោយលក់។ពលរដ្ធបញ្ជាក់ថា គម្រោងដីឡូត៍លក់នេះ បានដំណើរការប្រហែល3ឆ្នាំហើយ។តែសម្រាប់ពួកគាត់2គ្រួសារនេះ មកទិញស្នាក់នៅប្រហែល2ឆ្នាំ ដោយ1ឡូត៍ក្បាលដីទទឹង5ម៉ែត្រ បណ្តាយ20ម៉ែត្រ តម្លៃ5000$(ប្រាំពាន់ដុល្លារ)។ហើយចំពោះរឿងនេះពលរដ្ធបានដាក់ពាក្យបណ្តឹងទៅសាលាឃុំបន្ទាយដែកចំនួន3លើក តែភាគីខាងម្ចាស់គម្រោងដីឡូត៍ លោក លី ហេង និងតា ឌី នោះគាត់មិនព្រមចូលខ្លួនដោះស្រាយតាមការអញ្ជើញរបស់អាជ្ញាធរឃុំឡើយ ដោយអោយតំណាងចូលមកមួយលើយឆ្លើយរបៀបមិនទទួលខុសត្រូវថា បើមិនអោយលុយថ្លៃផ្លូវបេតុងម្នាក់570$គេទេ មិនអោយធ្វើផ្លូវចូលផ្ទះឫចាក់ដីមុខផ្ទះទេ។ ជុំវិញករណីនេះចាត់ទុកគឺជាសារមួយអោយបានជ្រាបដល់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនៃខេត្តកណ្តាល និងក្រសួង ជួយចុះមកអង្កេតមើលទីតាំងពុះដីឡូត៍លក់នេះថា តើមានច្បាប់ឫអត់ច្បាប់ ហើយមានច្បាប់តើម្ចាស់គម្រោងត្រូវទទួលខុសត្រូវទៅលើអ្វីខ្លះជូនអតិថិជន ដើម្បីអោយមានចំណូលចូលថវិកាជាតិផង និងជួយសម្រួលបញ្ជៀសកុំអោយប្រជាពលរដ្ធដែលខ្លីលុយធនាគារឯកជនយកមកទិញដីក្នុងគម្រោងនេះកាន់តែវ័ន្តក។ ពាក់ព័ន្ធបញ្ហាខាងលើនេះ លោកលុន ងិន ណឹម មេឃុំបន្ទាយដែក ប្រាប់អោយដឹងតាមទូរស័ព្ទ ថ្ងៃទី26 ខែវិច្ឆិកា​ ឆ្នាំ2020 នេះថា បើចងដឹងសួរទៅម្ចាស់គេ ឃុំទទួលពាក្យបណ្តឹងពីពលរដ្ធ3ដងហើយ តែហៅខាងម្ចាស់គម្រោងគាត់មិនចូលខ្លួនដោះស្រាយទេ។ចំណែកលោក សុខ ពិសិទ្ធ ប្រាប់ថា គម្រោងដីឡូត៍នេះ រូបលោក ពុំបានដឹងច្បាស់ថា គេមានច្បាប់ឫអត់ច្បាប់នោះទេ បើចង់ដឹងច្បាស់សួរទៅជំនាញសូរិយាដី។តែខាងសូរិយាដីស្រុក ភ្នាក់ងារយើងមិនអាចទំនាក់សុំការបំភ្លឺបានទេ។រីឯភាគីខាងម្ចាស់គម្រោងពុះដីឡូត៍លក់ សារព៌តមានយើង ក៍មិនអាចទំនាក់ទំនងសូមការបំភ្លឺបានដែរ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com