ខេត្តរតនគិរី …ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាតំបូងខេត្តរតនគិរី. លោក លាងអ៊ូ កាលពីថ្ងៃ14កើតខែមិគសិរ ឆ្នាំជូតទោស័កព.ស2564 ត្រូវនិងថ្ងៃអាទិត្យទី29ខែវិច្ចិកា គ.ស2020បានដឹកនាំកម្លាំងនគរបាលយុត្តិធម៌ចម្រុះចុះទៅបង្ក្រាបទីតាំងកែច្នៃឈើល្មើសច្បាប់នៅក្នុងក្រុងបានលុង ។
ដោយក្នុងនោះកម្លាំងសមត្ថកិច្ចធ្វើការរិបអូសបានឈើប្រណិតអារជ្រៀកសម្រេចបានមួយចំនួនធំហើយនិងរកឃើញសារធាតុគ្រឿងញៀនថែមទៀត ដែលពាក់ព័ន្ធជាមួយជនសង្ស័យចំនួនពីរនាក់បានបញ្ជូនមកដល់ការិយាល័យប្រឆំាងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំបែបបទបញ្ជូនបន្តទៅអយ្យការអមសាលាតំបូងខេតរតនគិរី។
.លោក វរះសេនីយ៍ឯក លាងអុីម នៅព្រឹកថ្ងៃទី30ខែវិច្ចិកាឆ្នាំ2020 អោយព្រះនរាយណ៍ដឹងថា: ករណីសាវតាជនសង្ស័យទាំងពីរនាក់ដែលកំពុងឃាត់និងឃុំខ្លួនត្រៀមនិងបញ្ជូនទៅអយ្យការនោះរួមមាន:
.ទី1: ឈ្មោះ វាំងច័ន្ទសុវណ្ណ ភេទប្រុស អាយុ20ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។ (មុខរបរមិនពិតប្រាកដ)
.ទី2: ឈ្មោះ ចាប ប្រុស (ហៅប្រុស) ភេទប្រុស អាយុ51ឆ្នាំជនជាតិខ្មែរ
មានទីលំនៅ ភូមិ អូររមៀត(ហៅភូមិថ្មី)សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី មុខរបរ ជាអតីតកងយុទ្ធពលខេមរះភូមិន្ទ និងបើកសិប្បកម្មជ្រៀកឈើប្រណិតថ្លឹងគីឡូលក់តាមរថយន្តក្រុងឬរថយន្តសាំយ៉ុងទៅលក់នៅប្រទេសវៀតណាម។ វរះសេនីយ៍ឯកលាងអុីមបន្តថា ដោយប្រើវិធានការញុះញ៉ុង់របស់កម្លាំងជំនាញប្រឆំាងបទល្មើសគ្រឿងញៀនតាមដានមុខសញ្ញាចែកចាយយ៉ាងសកម្មនូវសារធាតុញៀន ទើបនៅថ្ងៃទី28ខែវិច្ចិកាឈានទៅឃាត់ខ្លួនបានភ្លាមជនសង្ស័យទី1 ដែលមានឈ្មោះ វាំងច័ន្ទសុវណ្ណ នៅត្រង់ចំណុចផ្លូវបែកជាបួនចេញពីផ្សារបានលុង(ផ្លូវភូមិថ្មី)កែងផ្ទះលោក មឿងសារិទ្ធ នាយការិយាល័យចរាចរផ្លូវគោក។ និងធ្វើការរិបអូសបានម៉្សៅក្រាមព័ណស1ថង់ ទំម្ងន់(64.46ក្រាម)សង្ស័យសារធាតុញៀនជាវត្ថុតាង។ តាមចម្លើយសារភាពរបស់ជនសង្ស័យទី1: ថា យកម៉្សៅក្រាមព័ណសនេះទៅប្រគល់ជូន ឈ្មោះ ចាបប្រុស ហៅប្រុស នៅភូមិឃុំកើតហេតុខាងលើ។ ទើបកម្លាំងចម្រុះនគរបាលយុត្តិធម៌ សហការកម្លាំងកងយុទ្ធពលខេរះភូមិន្ទ កម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុក និងកម្លាំងមេព្រៃក្រុងបានលុង ទើបនៅថ្ងៃទី29.ខែវិច្ចិកាឆ្នាំ2020វេលាម៉ោង12.30ថ្ងៃត្រង់ សម្រុកចូលទៅធ្វើការឡោមព័ទ្ធលំនៅឋានមួយកន្លែង ផ្លូវលេខ(546)
ផ្ទះលេខ(216)ស្ថិតក្នុងភូមិអូររមៀត(ហៅភូមិថ្មី)សង្កាត់ឡាបានសៀកក្រុងបានលុងគឺជាលំនៅឋានមុខសញ្ញាទី2 ដែលមានឈ្មោះ ចាបប្រុស នេះតែម្តង។ ប៉ុន្តែម្ចាស់ផ្ទះឈ្មោះប្រុសនេះហាក់ដូចជាដឹងខ្លួនមុន ទើបចូលទៅសំងំខ្លួនក្នុងបន្ទប់ចាក់សោរគន្លិះពីក្នុងសូម្បីនរណាហៅក៍មិនខ្ចីចេញមកក្រៅឡើយ?លុះ ទើបព្រះរាជអាជ្ញាសម្រេចរកជាងធ្វើសោរចាក់ចូលទៅទើបឃាត់ខ្លួនបានជនសង្ស័យទី2នេះហើយ វត្ថុតាងដក់ហូតបានក្នុងបន្ទប់រួមមាន: កូនថង់តូចៗសំរាប់វេចខ្ចប់គ្រឿងញៀន ឧបករណ៍សេពគ្រឿងញៀន។ ដោយឡែកខណះកងកម្លាំងចម្រុះចុះឡោមព័ទ្ធលំនៅឋានខាងលើ ក្រោយពីធ្វើការឆែកឆេរ ក៍ប្រទះឃើញគំនរឈើប្រណិតស្តុកដ៍ច្រើនសន្ធឹកសន្ឌាប់ដែលអារជ្រៀករួចស្រេច ប្រភេទឈើសនិធិថ្លឹងជញ្ជីង និងតាបរណាអារជ្រៀក ជាឧបករណ៍កែច្នៃឈើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់រិបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានចំនួនពីរគោយន្តកែច្នៃខ្នាតធំ។ចំពោះ
ជនសង្ស័យទាំងពីរនាក់ដែលកំពុងឃុំខ្លួននៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននាព្រឹកថ្ងៃទី30ខែវិច្ចិកាឆ្នាំ2020នេះកម្លាំងជំនាញបានកសាងសំណុំបែបបទបញ្ជូនទៅអយ្យការអមសាលាតំបូងខេត្តរតនគិរីដើម្បីបន្តនិតិវិធី៕ រាយការណ៍ពីក្រុងបានលុងខ្ញុំបាទ លី វណ្ណះ គេហទំព័រទូរទស្សន៍ព្រះនរាយណ៍ ។