ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មន្ត្រីនគរបាលប្រចាំគោលដៅ ការពារសណ្តាប់ធ្នាប់១រូប រងរបួសធ្ងន់ធ្ងរខណះរថយន្តពាក់ស្លាក់លេខ ខ ម មួយគ្រឿងបើកបុកទាំងកំរោល….នៅស្រុកកូនមុំ

.ខេត្តរតនគិរី: មន្ត្រីនគរបាលការពារគោដៅសណ្តាប់ធ្នាប់១រូបបានរងរបួសធ្ងន់ធ្ងរខណះឈរបញ្ជាយានយន្តគ្រប់ប្រភេទឲ្យឈប់ដើម្បីត្រួតពិនិត្យសណ្តាប់ធ្នាប់ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចហួសផ្លូវកែងប្រមាណជាង៣០០ម៉ែត្រស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំរបស់ខេត្តរតនគិរី ស្រាប់តែឃាត់ប៉ះចំរថយន្តពាក់ស្លាក់លេខ ខ ម (ខេមរភូមិន្ទ)មិនបានគោរពច្បាប់ចរាចរនោះទេ គឺបើកសំដៅ

បុកយ៉ាងពេញទំហឹងតែម្តង ទៅលើមន្ត្រីនគរបាលរូបនេះបង្កឲ្យរងរបួសយ៉ាងដំណំ។
.ករណីរថយន្តបើកបំបុកមនុស្សដើរថ្មើជើងបែបនេះ បានកើតឡើងកាលពីវេលាម៉ោង ៥.១០នាទីព្រលឹមថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០។
.តាមប្រភពពីសមត្ថកិច្ចប្រចាំគោលដៅនៅកន្លែងកើតហេតុបានឲ្យដឹងថា : មុនពេលកើតហេតុ ឃើញរថយន្តម៉ាក Masada ព័ណត្រេអុី ១គ្រឿងពាក់ស្លាក់លេខ ខ.ម02. 2-1215 មិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិច(ពីរតនគិរីទៅស្ទឹងត្រែង) ខណះមកដល់គោលដៅប្រចាំការរបស់នគរបាលការពារសណ្តាប់ធ្នាប់ខាង អ្នកបើកបរមិនបានគោរពតាមបទបញ្ជារបស់សមត្ថកិច្ចត្រួតពិនិត្យក្នុងគោលដៅនោះឡើយ គឺបំពានច្បាប់ចរាចរបំបោលបុកតែម្តង កៀរមន្ត្រីនគរបាល១រូបរងរបួសយ៉ាងដំណំ។ ប្រភពដដែលបន្តថា
មន្ត្រីនគរបាលដែលរងរបួសនោះមាន ឈ្មោះ ព្រំ ចន្ធី ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលការពារសណ្តាប់ធ្នាប់។ រងរបួសក្បាល និងចង្កេះធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្តបង្ក ក្រោយពីកើតហេតុបានបន្ថែមល្បឿនបើកទៅប្លុងចោលដល់ភូមិស្រែបវឹក ស ស្ថិតក្នុងភូមិស្រែអង្ក្រង ឃុំត្រពាំងក្រហម ម្ចាស់រថយន្តដកសោររត់គេចខ្លួនបាត់ស្រមោល។ កម្លាំងនគរបាលអធិការនិងកម្លាំងកងរាជអាវុធហត្ថរបស់ស្រុកកូនមុំ បានដេញតាមនិងស្ទូចយករថយន្តបង្កមករក្សាទុកនៅអធិការនគរបាលស្រុកកូនមុំ ដើម្បីចាត់ការតាមនិតិវិធីបន្ត៕ រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទ លីវណ្ណះ គេហទំព័រទូរទស្សន៍ព្រះនរាយណ៍

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com