ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សង្វៀនជល់មាន់១កន្លែងប្រមូលផ្តុំគ្នាយ៉ាងច្រើននាក់បង្កហានីភ័យដល់សហគមន៍ក្នុងការចម្លងមេរោគកូវីដ១៩បែជាសមត្ថកិច្ចថាអត់ដឹងកន្លែងលែងទៅវិញ

ខេត្តបាត់ដំបង៖បើយោងតាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានខ្សឹបឱ្យដឹងថា÷ទីតាំងជល់មាន់១នេះស្ទើររៀងរាល់ថ្ងៃតែងមានអ្នកលេងមកជួបជុំគ្នាច្រើនហើយជាងនេះទៅទៀតនោះពួកគាត់សង្កេតឃើញម្ចាស់ទីតាំងបានកំណត់យក២ថ្ងៃក្នុង១អាទិត្យគឺថ្ងៃអង្គារនិងថ្ងៃសុក្រដែលជាថ្ងៃប្រកួតពិសេសមានមនុស្សមកពីគ្រប់ទិសទីជួបជុំប្រមូលផ្តុំគ្នារាប់រយនាក់គួណាស់សមត្ថកិច្ចដែនមិនរំលងនោះទេ។ព្រោះទីតាំងជល់មាន់១នេះឋិតនៅចំណុចភូមិអូរក្រសាំងឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបងដោយក្នុងមួយថ្ងៃជល់៣លើកខណះដែលទីតាំងសង្វៀននេះបានកើតមានឡើងយូរខែមកហើយដោយមិនដែលឃើញមានអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចជំនាញណាចុះមកធ្វើការបង្ក្រាបឡើយនេះបើយោងតាមប្រភពដដែលខាងលើបានអះអាង។
ប្រភពដដែលក៏ដូចជាប្រជាក្នុងសហគមន៍បានលើកឡើងស្រដៀងគ្នាថា÷ទីតាំងជល់មាន់មួយកន្លែងដែលដំណើរការដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចដែលបើកលេងនៅចំណុចខាងលើនេះហើយមានអ្នកលេងនិងឈមើលរាប់រយនាក់បែបនេះបានកំពុងបង្កហានីភ័យខ្ពស់ដល់ប្រជាសហគមន៍ដោយក្រុមនេះបានផ្គើនទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៅក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងជួបវិបត្តិនៃជំងឺឆ្លងកូវីដ១៩ម្យ៉ាងទៀតក៏ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។
ទាក់ទិនទៅនឹងប្រតិកម្មពីប្រជាសហគមន៍ទៅលើវង់ល្បែងស៊ីសងជល់មាន់ដែលជាកន្លែងមនុស្សប្រមូលផ្តុំច្រើនខាងលើនេះកាលពីរសៀលថ្ងៃទី១៥ខែធ្នូលោកឧត្តមសេនីយ៍ទោសាត.គឹមសានស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់អ្នកយកព័ត៌ថាលោកនឹងចាត់ឱ្យជំនាញចុះទៅមើល។ចំណែកលោកស៊ុន.សុវណ្ណជាអធិការនគរបាលស្រុកសង្កែឯណោះវិញបានប្រាប់ថាករណីនេះលោកមិនបានដឹងទេព្រោះអ្នកញៀនលេងល្បែងអ្វីមួយតែងតែលួចលេងលោកនឹងអោយលោកអធិការរងចុះទៅមើលហើយធ្វើការបង្ក្រាបតែម្តងបើឃើញបន្តការលេងទៀត៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com