ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយចេក ស្រុករំដួល

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោកសំ នីតូ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយចេក ស្រុករំដួល ។ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សុខា រ៉ាម អភិបាលស្រុក លោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោកមេឃុំលោកលោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងប្រជាពលរដ្ឋដែលពាក់ពន្ធ័ជាច្រើនរូបផងដែរ។

ឧត្តម លី ធុជ បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករលឹករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះក្រុមប្រឹក្សាឃុំ មេភូមិ និងមន្រ្តីរាជការទាំងអស់ ក្នុងឃុំស្វាយចេក ស្រុករំដួល
ខណៈដែលសម្តេចតេជោបាន​លះបង់​សេចក្ដីសុខ​ផ្ទាល់​ខ្លួន​ ដេីម្បី​រក្សា​សន្តិភាព​ សុខភាព​ និង​សេដ្ឋកិច្ច​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​។

ឯកឧត្តមក្នុងនាមតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុជ​ បានណែនាំឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្វាយចេក ត្រូវបន្តផ្សព្វផ្សាយនូវគោលនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាន ព្រមទាំងបន្តលើកកម្ពស់ការជឿទុកចិត្ត និងសេចក្ដីសង្ឃឹមជូនប្រជាពលរដ្ឋ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ឯកឧត្តមក៏បានលើកឡើងអំពីវីរភាពអង់អាចក្លាហាន របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការប្រឡូកចូលសមរភូមិសង្គ្រាមចាប់តាំងពីមានកងទ័ពតិចតួច រហូតគ្រប់គ្រងប្រទេសទាំងមូល ការស្វែងរកសន្តិភាព និងការជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងនោះរួមមានទាំងការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ-១៩ផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចាត់វិធានការយ៉ាងមានប្រសិទ្ធភាពខ្ពស់របស់សម្តេចតេជោ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឹឆ្លង កូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” ដើម្បីរក្សា​សុខភាព​ និងសេដ្ឋកិច្ចជូនបងប្អូនប្រជាពលរដ្ឋ​កម្ពុជា​ ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com