ខេត្តកណ្តាល៖ចាប់បើកលេងវិញហើយកាសុីណូ ហ្គ្រេនដ្រាហ្គនរីសត
នៅស្រុកកោះធំខេត្តកណ្តាល បើកលេងយ៉ាងរលូនមិនខ្លាចឆ្លងកូវីដ១៩ដែលរាជរដ្ឋាភិបាលខំទប់ស្កាត់នោះទេ។
ក្រោយពីបិទបានប៉ុន្មានថ្ងៃនោះរួចមកកាសុីណូឈ្មោះ
ហ្គ្រេនដ្រាហ្គនរីសត បាបបើករៀងរាល់ថ្ងៃវិញហើយ។
ដែលមានម្ចាស់កាស់សុីណូជាអ្នកធំម្នាក់សុំមិនបញ្ចេញឈ្មោះដែលខ្នងធំហើយមានអំណាចទើបអាជ្ញាធរមានសមត្ថកិច្ចរៀងខ្លាចរអា។
មេការជនជាតិវៀតណាមឈ្មោះអាយៀក នឹងអាបិន កំពុងតែបើកលេងជារៀងរាល់ថ្ងៃដូរកន្លែងទៅវិញទៅមក។ហើយអ្នកដែលទៅលេងមាន់ជល់និងល្បែងផ្សេងៗទៀតនោះសុទ្ធតែជនជាតិខ្មែរទាំងអស់គ្មានជនជាតិវៀតណាមមកលេងនោះទេព្រោះគេខ្លាចឆ្លងកូវិដ១៩។ ទោះបីកាសុីណូទាំងពីរកន្លែងនេះពិតជាមានច្បាប់ត្រឹមត្រូវក៏ដោយក៏ប៉ុន្តែក្នុងច្បាប់អនុញ្ញាត្តិនោះឲ្យភ្ញៀវខ្មែរចូលលេងនោះទេ។