ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជនជាតិចិនជាច្រើននាក់កំពុងស្នាក់នៅលេងល្បែងតាមអុិនធីណើតក្នុងកាសុីណូថ្មពេជ្រក្អមសំណសង្ស័យអត់ច្បាប់…

(កណ្តាល)….ជនជាតិចិនជាច្រើននាក់កំពុងសម្ងំលាក់ខ្លួនពួនអាត្មាលេងល្បែងសុីសងតាមប្រព័ន្ធអុិនធីណើត នៅក្នុងកាសុីណូថ្មពេជ្រ ព្រំដែនអន្តរជាតិ(កម្ពុជា-វៀតណាម)ក្អមសំណ ភូមិក្អមសំណក្រោម ឃុំក្អមសំណ​ ស្រុកលើកដែក ខេត្តកណ្តាល សង្ស័យគ្មានច្បាប់។ ប្រភពព៌តមានបានអោយដឹងថា កាសុីណូថ្មពេជ្រក្អមសំណនេះ ត្រូវបានអាជ្ញាធរអោយបិទចាប់តាំងពីកូវីដ.១៩ផ្ទុះឡើងដំបូងមកម្លេះ។ប៉ុន្តែចាប់តាំងពីបិទ គេសង្កេតឃើញក្រុមជនជាតិចិនជាច្រើនបានបន្តស្នាក់នៅរហូត។ប្រភពដដែលបន្តថា ជនជាតិចិនទាំងនោះស្នាក់នៅពពាក់ពពួនគ្នានៅក្នុងកាសុីណូថ្មពេជ្រនេះ គឺលេងល្បែងសុីសងតាមប្រព័ន្ធអុិនធីណើត។ហើយចំពោះការស្នាក់នៅហាក់បីដូចមានអាថ៍កំបាំង ពេលថ្ងៃមានសន្តិសុខយាមកាមយ៉ាងតឹងរឹងមិនអោយដើរចេញមកខាងក្រៅកាសុីណូជាដាច់ខាត។តែសម្រាប់នៅពេលយប់វិញគឺចេញមកខាងក្រៅឡើងប្រសាចផឹកសុីច្រៀងរាំងនៅហាង(K.T.V)ខារ៉ាអូខេ យីហោ អារ៉ូម៉ា 9999 ដែលជាហាងរបស់ថៅកែកាសុីណូតែមួយ បើកនៅទល់មុខហ្នឹងតែម្តង។ប្រភពបញ្ជាក់បន្ថែមថា ហាង K.T.Vនេះ មិនត្រឹមតែអនុវត្តផ្ទុយពីប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក៍ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ការពារទប់ស្កាត់ជំងឺកូវីដ.១៩ប៉ុណ្ណោះទេ ថែមទាំងមានមេខ្យល់នាំស្រីខ្មែរអោយជាមួយជនជាតិចិនក្នុងកាសុីណូ១យប់ ចាប់ពី២០០ដុល្លារទៅ៣០០ដុល្លារ។រីឯមេខ្យល់អ្នកនាំចិនអោយ១០០ដុល្លារ។គួរបញ្ជាក់ថា ហាងអារ៉ូម៉ា 9999 K.T.V នេះដែរ កន្លងមកឧស្សាកើតមានរឿងវាយតប់គ្នាជាញឹកញ៉ាប់ណាស់។ដោយសារកើតមានរឿងញឹកញ៉ាប់ ហើយឃើញមានជនជាតិចិនស្នាក់នៅលេងល្បែងសុីសងតាមអុិនធីណើតច្រើនបែបនេះ ធ្វើអោយប្រជាពលរដ្ធរស់នៅក្បែរតំបន់ព្រំដែនក្អមសំណ មានការព្រួយបារម្ភ ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនៅក្នុងមូលឋានរបស់ពួកគាត់ជាខ្លាំង។ការស្នាក់នៅរបស់ជនជាតិចិនទាំងនេះសង្ស័យគ្មានច្បាប់ទម្លាប់នោះទេ ហើយនៅពេលឃើញឡានអ្នកសារព៌តមានចុះទៅថត គឺមានក្រុមសន្តិសុខការពារប្រញ៉ាប់ប្រញ៉ាលរត់ដេញជនជាតិចិនទាំងនោះអោយចូលទៅក្នុងបន្ទប់បាត់អស ព្រោះខ្លាចអ្នកសារព៌តមានថតជាប់។ ជុំវិញជនជាតិចិនជាច្រើននាក់ស្នាក់នៅលេងល្បែងភ្នាល់តាមប្រព័ន្ធអុិនធីណើតនៅក្នុងកាសុីណូថ្មពេជ្រនេះដែរ លោក លឹម សេង មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិក្អមសំណ បានអះអាងថា អត់មានជនជាតិចិនស្នាក់នៅកាសុីណូថ្មពេជ្រនោះទេ រឿងនេះវាមិនពិតឡើយ។ ចំណែក លោក អាំ ធូ អធិការនគរបាលស្រុកលើកដែក ក៍បានអោយដឹងថា បើតាមរបាយការណ៍ពីប៉ុស្តិ៍រដ្ធបាលនគរបាលក្អមសំណ ធ្វើអោយរូបលោកដឹង ជនជាតិចិនដែលស្នាក់នៅក្នុងកាសុីណូ នោះមានតែ២២នាក់ទេគឺមានច្បាប់ ស្នាក់នៅយូរហើយ។លោក អធិការបន្តថា រឿងហាងអារ៉ូម៉ា K.T.V 9999 នៅបន្តបើក នឹងមានសេវា គួកជេរស្រីអោយជនជាតិចិននោះ ចាំរូបលោកអោយកម្លាំងស្រាវជ្រាវមើលបន្ត ព្រោះតាំងពីមានរឿងមក រូបលោកធ្លាប់ហៅថៅកែហាងមកធ្វើកិច្ចសន្យាអោយផ្អាកហើយ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com