ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ឋចោទអាជ្ញាធរស្រុកពាមជរប្រើអំណាចបំផ្លិចបំផ្លាញដំណាំចេកចូលរំ.លោភយកដីរបស់ពួកគាត់ ខណៈតុលាការមិនទាន់សម្រេច..

(ព្រៃវែង)…ប្រជាពលរដ្ឋរស់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង បានចោទប្រកាន់អាជ្ញាធរស្រុកពាមជរថា បានជំរុញអោយលោកគ្រូនិងសិស្សានុសិស្សប្រមាណ៥០០ ទៅ៦០០នាក់ សម្រុកចូលកាប់បំផ្លិចបំផ្លាញដំណាំចេកដើម្បីរំលោភបំពានយកដីរបស់ពួកគាត់ទាំងគ្មានសាលដីការ ខណៈរឿងទំនាស់ដីធ្លីនេះកំពុងក្តីក្តាំគ្នាដល់តុលាការមិនទាន់សម្រេច។ បើតាមលោកស្រី យិន កល្យាណ ដែលជាអតីតគ្រូបង្រៀនជាង១០ឆ្នាំដែរបានរៀបរាប់ទាំងអួលដើម ក កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០អោយដឹងថា ដីនេះបណ្តោយប្រវែង១៤២ម៉ែត្រ ទទឹងប្រវែង១១០ម៉ែត្រ ដែលជាដីរបបលោកគ្រូអ្នកគ្រូមកពីចំងាយគ្មានកន្លែងស្នាក់នៅតាំងពីឆ្នាំ១៩៩៦មកម្លេះ ដោយមានលោកគ្រូអ្នកគ្រូមកពីចម្ងាយបង្រៀនតាំងពីឆ្នាំ១៩៨១ មិនទាន់មានវិទ្យាល័យរស្មីសាមគ្គីនេះទេ គឺមានតែអនុវិទ្យាល័យស្រុកពាមជរ ដែលមានទីតាំងនៅកន្លែងផ្សេងប៉ុណ្ណោះ។ក្នុងទំហំផ្ទៃដៃ១៤២ម×១១០ម នេះគឺប្រធានការិយាល័យអប់រំស្រុកជំនាន់នោះ បានចែកជូនអោយលោកគ្រូអ្នកគ្រូចំនួន៦នាក់ ស្នើនឹង៥គ្រួសារ ទី១.ឈ្មោះ លោកគ្រូ ស្វាយ ផាន ទី២.លោកគ្រូ យិន ពៅ ទី៣.លោកគ្រូ ញ៉ែម រុន ទី៤.លោកគ្រូ ផល លី ទី៥.លោកគ្រូ ហ៊ុន ស៊ាប និងអ្នកគ្រូ សាយ ហ៊ុន(ប្តីប្រពន្ធ)ត្រូវជាឪពុកម្តាយរបស់លោកស្រី(យិន កល្យាណ) ដោយក្នុងម្នាក់ៗទទួលបានរបបក្បាលដី ជិត៣០ម៉ែត្រ ប្រវែងបណ្តោយ១១០ម៉ែត្រស្មើៗគ្នា មានទាំងអាជ្ញាធរភូមិ ឃុំជំនាន់នោះបានដឹងលឺចេញបង្កាន់ដៃអោយទៀតផង។លោកស្រីបន្តថា បច្ចប្បន្នលោកគ្រូអ្នកគ្រូទាំងនោះមានវ័យចំណាស់ចូលនិវត្ត៍អស់ហើយ ហើយអ្នកខ្លះក៍បានស្លាប់បាត់បង់ជីវិត នៅសល់តែផ្ទះនិងដីដែលមានប្រពន្ធកូនរស់នៅបន្ត។ដោយឡែកសម្រាប់ឪពុកម្តាយរបស់លោកស្រី គឺលោកគ្រូ ហ៊ុន ស៊ាប និងអ្នកគ្រូ សាយ ហ៊ុន ទទួលបានពីររបបពីរក្បាលដីជាប់គ្នាមានប្រវែង៦០ម៉ែត្រគុណ១១០ម៉ែត្រ ដែលបានបង្កបង្កើនផលដំណាំ(ស្រូវ ពោត សណ្តែត ចេក)ចិញ្ចឹមជីវិតតកូនតចៅរហូតមក។លោកស្រី យិន កល្យាណ បញ្ជាក់បន្ថែមថា វិទ្យាល័យរស្មីសាមគ្គីនេះ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩១ និងបានផ្លាស់ប្តូរនាយក២-៣នាក់ហើយមិនដែលមកសើររើដីរបបគ្រូនោះឡើយ។ទើបតែលោក ឆែម ឈាង ឡើងជានាយកវិទ្យាល័យរស្មីសាមគ្គីនេះ និងគ្រូៗ៥-៦នាក់ទៀតបានប្តឹងទៅតុលាការខេត្តព្រៃវែងតាំងពីឆ្នាំ២០១៥ដើម្បីទាមទារយកដីនេះវិញ​ ដោយអះអាងថាជាដីរបស់សាលា(វិទ្យាល័យរស្មីសាមគ្គី) ខណៈដែលដីសាលានៅម្ខាងនៃដីផ្លូវជាតិលេខ៣១០សោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រឿងក្តីក្តាំតុលាការមិនទាន់សម្រេចផង ស្រាប់តែនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក សេង ធា អភិបាលស្រុកពាមជរ បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ប្រើអំណាចបំពានច្បាប់ជំរុញអោយគ្រូ និងសិស្សានុសិស្សរាប់រយនាក់ចុះដកបំផ្លិចបំផ្លាញដំណាំចេកគាត់ខំដាំរាប់រយដើមចោល ហើយយកគ្រឿងឈួសឆាយភ្ជួរដីគាត់ទាំងគ្មានសាលដីការរបស់តុលាការ។បើទោះបីជាគ្រួសាររបស់លោកស្រីសួរនាំរកហេតុផលតាមផ្លូវច្បាប់យ៉ាងណាក៍ដោយ ក៍លោក សេង ធា អភិបាលស្រុកមិនស្តាប់ដែរ ថែមទាំងបញ្ជាអោយកម្លាំងសមត្ថកិច្ចមកចាប់ក្រៀកក្រុមគ្រួសារលោកស្រីចេញទៀតផង។បន្ទាប់ពីឈួសឆាយរួចគេអះអាងថាដីសាលាយកធ្វើជាតារាំងបាល់ទាត់ ខណៈនៅក្នុងបរិវេណសាលាមានគ្រប់គ្រាន់ទាំងតារាំងបាល់ទាត់រួចជាស្រេច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តំណាងអោយអតីតគ្រូបង្រៀនទាំង៥គ្រួសារ លោកស្រី យិន កល្យាណ សូមសំណូមពរអោយសម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង មេត្តាជួយអន្តរាគមន៍ជួយសម្រួលប្រគល់ដីនេះជូនអតីតគ្រូបង្រៀន ដែលជាសាស្ត្រាចារ្យចូលនិវត្ត៍អោយបានរស់នៅលើដីនេះដែលជាជីវិតចុងក្រោយសម្រាប់ពួកគាត់មានគុណបំណាច់ខិតខំបំរើជាតិកន្លងមក……..សម្លេងលោកស្រី យិន កល្យាណ។ លោក រៀង អុល អតីតមេភូមិបង្អែក ក៍ដូចជាប្រជាពលរដ្ធ ជាច្រើន ក៍បានទទួលស្គាល់ដឹងលឺថា ដីនេះគឺពិតជាដីរបស់លោកគ្រូអ្នកគ្រូ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com