ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បង្រ្កាបទីតាំងឆ្នោតឡូតូ របស់លោក ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា រួចមក លោកជំទាវ ហ៊ុន ស៊ីណាតលាន់មាត់ថា ” អុញ!នោះមែនក៏អីដល់ឧកញ៉ាមកធ្វើមេឆ្នោតទៅវិញ “។

បង្រ្កាបទីតាំងឆ្នោតឡូតូ របស់លោក
ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា រួចមក លោកជំទាវ ហ៊ុន ស៊ីណាតលាន់មាត់ថា ”
អុញ!នោះមែនក៏អីដល់ឧកញ៉ាមកធ្វើមេឆ្នោតទៅវិញ “។

រាជធានីភ្នំពេញ : បន្ទាប់មានការបង្រ្កាប
ទីតាំងឆ្នោតឡូតូ កាលពីវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ដោយគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះបង្ក្រាបផ្ទះលក់កាហ្វេមួយកន្លែងដែលបង្កប់ល្បែងស៊ីសងខុសច្បាប់( ឆ្នោតឡូតូ) នៅតាមបណ្តោយផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ២០០៤(ស្តុបណូគា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាក់ស្ដែងឃាត់ខ្លួនមនុស្សស្រី៣នាក់ ព្រមទាំងចាប់យកវត្ថុតាងមួយចំនួន។ទីតាំងមួយនេះ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះបង្ហើបប្រាប់ថា មេក្លោងគឺជាលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលជាអតីតឈ្មួញរកស៉ីឈើដ៏ល្បីល្បាញ ។

គួររំលឹកថា : តាមសារព័ត៌មានដែលបានចុះផ្សាយ បានលើកឡើងថា ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលមនុស្សគ្រប់គ្នាស្គាល់ និងល្បីឈ្មោះខ្លាំងពេញមួយស្រុកខ្មែរ គឺជាអតីតមេក្លោងបំផ្លាញឈើធំៗខេត្តត្បូងឃ្មុំ ក៏ដូចជាតំបន់ខេត្តនាភូមិភាគឦសាន ក្នុងការនាំឈើប្រណីតតាមរថយន្តយីឌុកធំៗចេញទៅវៀតណាម។ ប៉ុន្តែក្រោយមកក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី កាលពី ថ្ងៃ សុក្រ ទី ១៥ ខែមករា ឆ្នាំ ២០១៦កន្លងទៅ សម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យលោកអភិបាលខេត្ត ត្បូងឃ្មុំចាត់វិធានការ លើ មេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម គឺឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា
នេះផងដែរ ។

ក្រោយពីមានការព្រមានពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល លោកឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា បានរក្សាភាពស្ងៀមស្ងាត់មួយរយៈ ដោយឧកញ៉ារូបនេះក៏បានគេចទៅលាក់ខ្លួនពួនអាត្មានៅឯប្រទេសវៀតណាមមួយរយៈផងដែរ រហូតដល់សភាពការស្ងប់ស្ងាត់ ទើបត្រឡប់មករស់នៅក្រុងភ្នំពេញវិញ ដោយមិនប្រកបមុខរបរអ្វីឲ្យស្របតាមច្បាប់នោះទេ គឺនូវតែរកស៉ីខុសច្បាប់បន្តធ្វើជាមេបើកបនល្បែងស៉ីសងខុសច្បាប់ដូចជា៖មេកន្ទុយលេខ(ឆ្នោតវៀតណាមយីហោ P9) និងឆ្នោតឡូតូ៦លេខ(keno) ដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យធ្វើអាជីវកម្មឆ្នោតឡូតូធម្មតា ប៉ុន្តែលោកឧកញ៉ារូបនេះបាននិងកំពុងបម្លែងឆ្នោតឡូតូមួយនេះ ទៅជាល្បែងស៊ីសងតាមអនឡាញ ពង្វក់ប្រជាពលរដ្ឋស្ទើទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់ ដោយក្រុមហ៊ុនបានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈ យ៉ាងអនាធិបតេយ្យ មកអង្គុយលេងឆ្នោតឡូតូនេះ២៤ម៉ោងលើ២៤ម៉ោង ។

ទោះជាយ៉ាងណា អង្គភាពយើងនៅមិនអាចរកការបំភ្លឺណាមួយចេញពី លោកឧកញ៉ា លឹម ប៊ុនណា បាននៅឡើយទេ នៅថ្ងៃនេះ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com