ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមអ្នកញៀនល្បែងមានទាំងខ្មែរនិងវៀតណាមបានប្រមូលផ្តុំគ្នាលេងជល់មាន់នៅក្នុងកាសុីណូអត់មានស្លាកយីហោមួយកន្លែងនៃមាត់ច្រកទ្វារព្រំដែនរបៀងស្វាយអាង៉ោងយ៉ាងគគ្រឹកគគ្រេង ផ្ទុយពីអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបង្ការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩…..

(ព្រៃវែង)…. ក្រុមអ្នកញៀនល្បែងមានទាំងជនជាតិខ្មែរនិងជនជាតិវៀតណាមបានប្រមូលផ្តុំគ្នាលេងជល់មាន់យ៉ាងគគ្រឹកគគ្រេងនៅក្នុងកាសុីណូអត់មានស្លាកយីហោមួយកន្លែងនៃតបន់មាត់ច្រកទ្វារព្រំដែនរបៀងស្វាយអាង៉ោង(កម្ពុជា-វៀតណាម)​ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើទោះបីប្រទេសកម្ពុជាកំពុងរីករាលដាលនូវជំងឺកូវីដ-១៩ ហើយប្រមុខរាជរដ្ឋាភិបាល បានប្រកាសណែនាំអោយប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលអោយបានជាប្រចាំយ៉ាងណាក្តី ក៏ក្រុមអ្នកញៀនល្បែងទាំងនោះអត់ខ្វល់យកត្រចៀកស្តាប់និងអនុវត្តតាមដែរ។
ប្រភពព័ត៌មានពីអ្នកស្រុក ដែលរស់នៅជិតមាត់ច្រកនោះបានអោយដឹងថា ក្រុមអ្នកញៀនល្បែង ដែលចូលទៅលេងជល់មាន់ បៀរ អាប៉ោង នៅក្នុងកាស៊ីណូអត់ឈ្មោះស្លាកយីហោនោះ ១ថ្ងៃៗមិនក្រោម១០០នាក់ទេ មានទាំងជនជាតិខ្មែរ និងជនជាតិវៀតណាម ដែលមិនដឹងថាមកពីណាខ្លះទេ ឃើញតែដឹកជញ្ជូនគ្នាតាមម៉ូតូឫរថយន្តគ្រប់ប្រភេទចូលមកពពាក់ពពួនគ្នាភ្នាល់ល្បែងជល់មាន់ដាក់លុយ១គូរៗរាប់រយរាប់ពាន់ដុល្លារ ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ឡើយ។ប្រភពបញ្ជាក់បន្ថែមថា កាសុីណូនេះអត់មានស្លាកយីហោ ហើយបើកលេងល្បែងសុីសងសង្ស័យអត់មានច្បាប់ ដែលមានមេការឈ្មោះ អូន និងអ្នករត់ការឈ្មោះ តី បានបើកដំណើរការជិត១ខែហើយ ដោយប្រហែលជាគេបានទំនាក់ទំនងរហូតដល់ថ្នាក់ខេត្តអស់ហើយមើលទៅ ទើបដំណើរការលេងយ៉ាងរលូនបែបនេះ។ដោយឡែកមន្ត្រីប៉ូលិសដែលប្រចាំការនៅមាត់ច្រកតំបន់ស្វាយអាង៉ោងនោះបានប្រាប់អ្នកសារព៌តមានអោយដឹងថា កាស៊ីណូអត់ស្លាកយីហោនេះ មិនមានពាក់ព័ន្ធជាមួយសមត្ថកិច្ចឡើយ គឺសមត្ថកិច្ចអង្គុយប្រចាំការយាមច្រកទ្វារទេ។ប្រភពបន្តទៀតថា កាសុីណូអត់មានស្លាកយីហោនេះ បើទោះបីជាមានអាជ្ញាបណ្ណ័ច្បាប់ទម្លាប់ពិតប្រាកដមែននោះ ក៍មិនត្រូវអនុញ្ញាតិអោយមានជនជាតិខ្មែរចូលលេងល្បែងសុីសងនោះដែរ។ព្រោះច្បាប់កាសុីណូគឺអោយតែជនជាតិបរទេសចូលលេងប៉ុណ្ណោះ។ប៉ុន្តែដំណាក់កាលជម្ងឺកូវីដ១៩ផ្ទុះឡើងទូទាំងពិភពលោក ជាពិសេសប្រទេសកម្ពុជា ប្រមុខរាជរដ្ឋាភិបាលបានបិទមិនអោយមានការជួបជុំគ្នាលើសពី២០នាក់ ដោយកម្លាតប្រវែង២ម៉ែត្រពីគ្នា។តែផ្ទុយទៅវិញបែរជាកាសុីណូអត់យីហោមួយនេះហ៊ានបើកអោយអ្នកញៀនល្បែងចូលលេងរាប់រយនាក់មានជនជាតិលាយចម្រុះគ្នា គួរអោយព្រួយបារម្ភនូវការឆ្លងជំងឺកូវីដ-១៩ខ្លាំងណាស់។ប្រភពបញ្ជាក់បន្តថា កាស៊ីណូនៅច្រកស្វាយអាង៉ោងនេះ បានបិទទ្វារដូចកាស៊ីណូដទៃទៀតមួយរយៈហើយដែរ។តែប្រហែលជាង១ខែកន្លងមកនេះ កំពូលអ្នកជល់មាន់ម្នាក់ឈ្មោះ អូន ផ្ទះនៅអ្នកលឿង បានមកទាក់ទងជាមួយបុរសម្នាក់ទៀតឈ្មោះ តី សុំជួលកាស៊ីណូគ្មានស្លាកយីហោនេះ បើកសង្វៀនលេងល្បែងជល់មាន់ បៀរ អាប៉ោង។ល។
ចំពោះករណីនេះភ្នាក់ងារយើង បានព្យាយាមទំនាក់ទំនងសូមការបំភ្លឺតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះដែរ តែខាងសមត្ថកិច្ច ក៍ដូចជាលោកយ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក ប្រាប់ថា រឿងល្បែងសុីសងនៅកាសុីណូតំបន់មាត់ច្រកស្វាយអាង៉ោងនោះ ក្នុងនាមអាជ្ញាធរមូលដ្ធានរូបលោកមិនបានដឹងទេ ទោះបីជារដ្ធបាលស្រុកអញ្ជើញហៅអ្នកគ្រប់គ្រងកាសុីណូ មកជួបដើម្បីសួរនាំ ក៍គេមិនមកជួបដែរ៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com