ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សហគមន៍ ឡូតិនេសាទលេខ៧ មិនមានច្បាប់ ស្ថិតនៅ ស្រុកកោះធំខេត្តកណ្តាល ល្បីបង្កើតឡើងបម្រើតែបក្សពួក និងលក់ទៅជនជាតិវៀតណាមមុន ម្ចាស់ស្រុក

ខេត្តកណ្តាល៖ ជាច្រើនឆ្នាំមកហើយ សហគមន៍នេសាទ លេខ៧ ហៅថា ពាមឃ្លាំង ក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល មានរឿងអាស្រូវមិនចេះចប់ ។ មិនចេះចប់ត្រង់ថា ការបែងចែកផលលាភ ការបែងចែកថវិកាសំរាប់អភិវឌ្ឍឃុំ ពិសេសការលក់ត្រី ទៅអោយប្រជាជនក្នុងឃុំ ហាក់មានការរិតត្បិត ។

នៅឆ្នាំនេះ ក៏មានការត្អូញត្អែរ ចេញពី
ប្រជាពលរដ្ឋឃុំលើកដែក ស្រុកកោះធំ ដោយលើកឡើងថា លោក ម៉ុន ដែលជាប្រធានសហគមន៏នេសាទពាមឃ្លាំងហាក់មានការរើសអើង លក់ត្រីអោយតែទូកវៀតណាមធំៗ រីឯប្រជាសហគមន៏ខ្លួនឯង អ្នកខ្លះរង់ចាំ២ទៅ៣ថ្ងៃនៅតែមិនបាន ធ្វើឱ្យពួកគាត់ប្រឈម ខ្វះខាតត្រីធ្វើ ម៉ាំ ប្រហុក ផ្អក និងស្នើអោយរំលាយសហគមន៍ នេះចោល ដោយរើសតំណាងថ្មី កើតចេញពីការបោះឆ្នោតពិតៗ។

ប្រជាជនក្នុងឃុំ បានលើកឡើងថា ការបង្កើតសហគមន៍នេះ គឺដើម្បីប្រយោជន៍តែក្រុម ពួកគាត់ប៉ុណ្ណោះ ពោលគឺត្រីល្អៗ លេខ១ លេខ២ គឺរុញ
ចូលទូកឈ្មួញវៀតណាមអោយអស់សិន សល់កំទេចកំទី ល្អិតល្អោច គឺបានទៅប្រជាជនក្នុងឃុំនោះហើយ។

ប្រភពមួយបានបង្ហើបថា សហគមន៍ឡូលេខ៧ នេះទោះដូរប្រធានសហគមន៍យ៉ាងណា ក៍មេធំរបស់គេ នៅពីក្រោយខ្នង ជាអ្នកអោយធ្វើការនេះ ដូចជា រត់ការបិទភ្នែក អ្នកធំៗ មួយចំនួន កុំអោយដឹងលឺ គឺនៅពីក្រោយដដែល សំរាប់ការកាច់ចង្កូត ។

យោងតាមការខ្សឹបខ្សៀវមកថា សហគមន៏នេសាទឡូតិលេខ៧ នេះ មិនទាន់មានច្បាប់អនុញាតិពីជំនាញនៅឡើយទេ គឺគ្រាន់តែមានភ្លើងខៀវពីខណ្ឌរដ្ឋបាលជលផលខេត្ត និងអាជ្ញាធរ ប៉ុណ្ណោះ ហើយថែមទាំងដាក់របាំងធ្នួសចាប់ត្រី ខុសទៅហ្នឹងច្បាប់ជលផល ថែមទៀតផង ។

សេចក្តីរាយការណ៍បន្តថា នៅទីនោះ
តាំងពីរដូវទឹកតម្លើង រហូតទឹកសម្រក ទាំងបទល្មើសស្បៃមុង លបនរគ ឆក់ក្តៅ ឆក់ត្រជាក់ ពេញផ្ទៃបឹង មិនដែលឃើញសហគមន៍ណាចេញបង្ក្រាបម្តងណានោះឡើយ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com