រាជធានីភ្នំពេញ : ផលិតផល ឃូស៊ី ដែលគេស្គាល់ថា ជារបស់ក្រុុមហ៊ុន សម្រស់ធម្មជាតិ បានកំពុងល្បីល្បាញ ថាអ្នកខ្លះផឹកទៅត្រូវរោគ នេះរោគនោះ ។
នៅពេលគេផ្សព្វផ្សាយ ដោយមានការឡាយផ្ទាល់ រឺ កាត់ជាវិដេអូ សំរាប់ចែកចាយទៅ ក្រុមសាខា នានា ដោយមានរៀបរាប់ថាផឹកទៅជារោគ ជាច្រើន ។ ជា រោគច្រើនដោយអ្នកឡាយ
បានអានខំមិន ថាបងនេះ មីញនោះបានជារោគនេះ ជារោគនោះ ពួកគេក៏ទះដៃ នឹងអបអរសាទរ ។ ត្រង់ចំណុចនេះសួរថា អ្នកដែលបានមើលវីដេអូ របស់ពួកគេ តើមានអារម្មណ៍យ៉ាងណាដែរ ខណៈក្រុមគ្រួសារគេ មានអ្នកកើតជំងឺ ផ្សេងៗ ហើយបានលឺថា ផឹកឃូស៊ី ទៅជាវារោគ នោះ ?
ហើយព័ត៌មាន បានរីកសាយភាពទូទាំងប្រទេស ច្បាស់ថា នឹងមានអ្នកទិញដើម្បីសាកមិនខាន។ ត្រង់ចំណុចនេះ សួរថា អ្នកណា ជាអ្នកខុស ? អ្នកទិញជាអ្នកល្ងង់ បើផឹកទៅមិនជា នោះ?
១កំប៉ុង ៣៨ដុល្លា វាមិនថ្លៃទេ សំរាប់អ្នកមានលុយនោះ តែបើប្រជាជននោះជាកម្មករ កម្មការិនី អ្នកលក់ដូរកំប៉ិកកំប៉ុក ប្រាក់ខែ តិចតួច បានចំណាយលុយទៅទិញ ដើម្បីខ្លួនឯង រឺ ម្តាយ ឳពុក និង បងប្អូន ជាដើម ដោយផឹកទៅ៥ កំប៉ុងទៅហើយនៅតែមិនជានោះ តើអោយគាត់យំធ្វើមុខមិចទៅ ? ហើយទីបំផុត គាត់នៅមកពេទ្យដ៏ដែលមែន ?
សូមមើលការផ្សព្វផ្សាយ មួយក្នុងចំណោមដ៏ទៃទៀតបានសរសេរថា
: ឃូសុីCoosea ជួយបញ្ហា
☘ ឫសដូងបាត ដុំគីស ដុះសាច់បំពង់ក ដុះសាច់ច្រមុះ ឈឺសន្លាក់ ហេីមដៃជេីង ស្ពឹក ឈឺចង្កេះ ឈឺក្បាលជាប្រចាំ
☘ឈឺថ្លេីម រលាកថ្លេីម
☘ខ្សោយល្ហិតល្ហៃ ឧស្សាហ៍កោសខ្យល់ ខ្វះជាតិស្ករ លេីសជាតិស្ករ
☘ទឹកនោមផ្អែម ទឹកនោមប្រៃ ខ្លាញ់រុំបេះដូង បេះដូងរីក
☘រោគស្រ្តី រាំងរដូវ ចុកពោះពេលមករដូវ រលាកដៃស្បូន
☘ទាស់រីងរៃ ឈឺក្រពះ ពោះវៀន មេរោគក្រពះ សត្វល្អិត
☘ពុលឡាន បណ្ដេញជាតិពុកក្នុងរាងកាយ ។
🎀គ្រប់ផលិតផលទាំងអស់សុទ្ឋតែមានច្បាប់ត្រឹមត្រូទទួលស្គាល់ពីក្រសួងសុខាភិបាល ។
ទំនាក់ទំនង់ទិញនឹងសួរពត៌បន្ថែមសូមខលមកលេខ
☎071 4444 070
☎096 4444 070
☎0716 111 111
🚌 អាចកម្មង់បានទូទាំង25ខេត្តក្រុង សេវាដឹក2$ ។
មហាជនចង់សួរទៅ ក្រសួងសុខាភិបាលថា តើផលិតផល របស់ក្រុមហ៊ុន សម្រស់ធម្មជាតិនេះ មានប្រសិទ្ធិភាពផឹកទៅ ជា រោគច្រើនមុខមែនទេ ?
ហើយចំពោះការផ្សព្វផ្សាយផលិតផល របស់ក្រុមហ៊ុន នេះ បានត្រឹមត្រូវហើយរឺនៅ ?
មហាជនលើកឡើងថា បើក្រុមហ៊ុន នេះបញ្ចុះតំលៃមកត្រឹម ២០ដុល្លា រឺ ១៥ដុល្លា ក្នុង១ដប នោះវាដូចរាងស្រាលបន្តិច ។ រាងស្រាលត្រង់ថា បើសាកទិញ១ រឺ ២ដប ផឹកទៅមិនដូចការផ្សព្វផ្សាយនោះ ប្រជាជនមិនសូវស្តាយលុយ ។
គួររម្លឹកថា សមត្ថកិច្ចនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅបានចុះ បិទហាងលក់អាហារបំប៉ន ស្រី នាង សម្រស់ធម្មជាតិ ក្រុងសៀមរាប សមត្ថកិច្ច អះអាងថា គ្មានច្បាប់អនុញ្ញាតិ ។
ទីតាំងលក់ផលិតផល «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ធម្មជាតិ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ក្នុងពេលដឹកនាំកម្លាំងចុះពិនិត្យទីតាំងនោះ អ្នកគ្រូវេជ្ជបណ្ឌិត លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល ខេត្តសៀមរាប បានប្រាប់ថា ករណីផលិតផលរបស់ «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ធម្មជាតិនេះ មាន ៤ប្រភេទ ដែលមិនទាន់បានចុះប្រវេទ គឺវាខុសច្បាប់គ្រប់គ្រងឱសថ និងគ្រប់គ្រងគ្រឿងសំអាង ហើយគាត់បានផ្សព្វផ្សាយផលិតផលរបស់គាត់នោះ គឺវាខុសច្បាប់ទាំងស្រុង ដែលថា ព្យាបាលជា។ តាមពិតផលិតនោះ គឺព្យាបាលជំងឺទេ វាគ្រាន់តែជាអាហារបំប៉នសុខភាព ហើយគាត់បែរជាផ្សព្វផ្សាយថាព្យាបាល គីស ជាអីៗចឹង គឺវាខុសច្បាប់ ទាំងស្រុង។
អ្នកគ្រូបន្តថា ទីតាំងនេះ គ្មានច្បាប់បើកអាជីវកម្ម ពុំទាន់មានលិខិតអនុញ្ញាត និងផលិតផលរបស់គាត់ភាគច្រើន ចុះលេខបញ្ជិការ មាន ៤មុខ ដូចជា៖ គ្រឿងសំអាងគាត់អត់លេខ និងមួយទៀត ផ្សព្វផ្សាយខុសការពិត ធ្វើឱ្យប្រជាជន មានការភាន់ច្រឡំថា ព្យាបាលជា ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាជន ដែលខុសពីការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងនោះដែរ លោកវរសេនីយ៍ឯក ជ្រិញ គឹមនី ប្រធានការិយាល័យបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះថា ទីតាំង «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ធម្មជាតិ នេះ មានបទល្មើស ៤ចំណុច៖ ទី១/បើកអាជីវកម្ម អត់ច្បាប់។
ទី២/ អាហារបំប៉ន អត់មានចុះប្រវេទរបស់ក្រសួងសុខាភិបាល។
ទី៣/ ផាកពិន័យអន្តរកាលតាមច្បាប់ ស្តីពី ឱសថ។
ទី៤/ផ្អាកអាជីវកម្មបណ្តោះអាសន្ន រង់ចាំឱ្យគាត់ សុំច្បាប់រួចរាល់ ទើបឱ្យបើកដំណើរការឡើងវិញ។
ការចុះបិទ ហាងសាខា ខាងលើនេះជាគំរូ ដ៏ល្អមួយ សំរាប់អនុវត្តន៍ អោយបានទូទៅ
ដើម្បីសុខភាព និង ជីវភាព ប្រជាជន ៕