ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លិខិតចេញពីរដ្ឋបាលខេត្តកណ្តាល រយ:ពេល១ខែហើយ អភិបាលស្រុកកណ្តាលស្ទឹង មិនឃើញឆ្លើយតប រឺ កោះហៅ ប្រជាជន១៨ គ្រួសារដែលបានទាមទារសំណងក្នុងគំរោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី នៅឡើយ។

ខេត្តកណ្តាល : បន្ទាប់ពីតំណាងប្រជាពលរដ្ឋទាំង១៨គ្រួសារ រស់នៅឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានសរសេរលិខិតទៅអភិបាលខេត្តកណ្តាល ដោយសុំអោយជួយដោះស្រាយលុយគោលនយោបាយ នោះ ។កាលពីថ្ងៃទី៤ ខែធ្នួ ឆ្នាំ២០២០ រដ្ឋបាលសាលាខេត្តកណ្តាល បានចេញលិខិត១ច្បាប់ជូនទៅសាលាស្រុកកណ្តាលស្ទឹង ។

ខ្លឹមសារនោះបានសរសេរថា លិខិតចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ របស់ ភោគ ផាន់នី និងឈ្មោះ មាន លាភ តំណាងប្រជាពលរដ្ឋ១៨គ្រួសារ រស់នៅឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ចំណារដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២០ របស់ឯកឧត្តម អភិបាលខេត្ត ។ ស្តីពីសុំជួយរកដំណោះស្រាយដល់ពួកគាត់ ដោយមិនទាន់បានផ្តល់ជាសំណង រឺ ប្រាក់គោលនយោបាយ ពីក្រុមហ៊ុន និង អ្នកពាក់ព័ន្ធនានា ស្ថិតនៅបឹងបាច ខាងលិចទំនប់៩៤ ខាងត្បូងទំនប់អ៉ីប៉ាក់ ដែលមានទំហំសរុប 183878 ម៉ែត្រក្រឡា ក្នុងតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី ។

លិខិតនេះបើគិតមានរយ:ពេល១ខែ ហើយដែលសាលាស្រុកកណ្តាលស្ទឹងមិនឃើញមានការកោះហៅ រឺ ជជែក ជាមួយប្រជាជនទាំង១៨គ្រួសារនោះនៅឡើយទេ ។

លោក ភោគ ផាន់នី តំណាងប្រជាជន បានប្រាប់អង្គភាពយើងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះថា ប្រជាជនទាំង១៨ គ្រួសារ មានអន្ទះសារ ដោយចង់បានលទ្ធផល ជាវិជ្ជមាន អំពីដីនេះ ព្រោះពួកគាត់ បានឈប់អាស្រ័យផលហើយ ។បន្ទាប់ពីការដ្ឋានព្រលានយន្តហោះនេះចាប់ផ្តើមសាងសង់មកម្លេះ ។ លោកថា រយៈពេល១ខែហើយ ដែលប្រជាជនចាំផ្លូវខាងសាលាស្រុកកណ្តាលស្ទឹងកោះហៅដើម្បីរកដំណោះស្រាយ តែចាំបាត់ៗ មិនឃើញ ស្រមោលសោះ ដែលធ្វើអោយពួកគាត់ចង់នាំគ្នា ទៅអាស្រ័យផលវិញ ព្រោះពួកគាត់គ្មានចំណូល អ្វីក្រៅពីកូនចៅធ្វើការនៅរោងចក្រ នឹងធ្វើស្រែ យកមកហូបនោះទេ ។

លោក ភោគ ផាន់នី ក៏បានសំណូមពរ ទៅដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចក្រុមហ៊ុន មេត្តាពន្លឿនក្នុងការដោះស្រាយ លុយគោលនយោបាយ អោយបានឆាប់ឺ ព្រោះពួកគាត់នឹងអាចមានលទ្ធភាពទៅទិញដី ឆ្ងាយៗ សំរាប់ទូកអោយកូនចៅ ជំនាន់ក្រោយទៀត ។

លោក ភោគ ផាន់នី ថានៅក្នុងលិខិត
សុំអន្តរាគមន៍ពីសាលាខេត្តកណ្តាល
ដើម្បីសុំលុយគោលនយោបាយនោះមាន ចំនួន២ទីតាំង គឺទី១ ប្រជាជន ចំនួន១៨ គ្រួសារ នៅចំណុចបឹងបាច ដែលពួកគាត់បានអាស្រ័យផល តាំងពីឆ្នាំ ១៩៨៤។ ហើយប្រជាជនបាននាំគ្នាតវ៉ា តាំងឆ្នាំ២០០៧ មកម្លេះ ។ ចំណែកចំណុចទី២ គឺនៅជាប់នឹងទំនប់៩២ ដែលមានប្រជាជន៣៩៦គ្រួសារ អាស្រ័យផលលើផ្ទៃដីចំនួន ៦០ហិកតា ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com