.ខេត្តព្រះវិហារ…កម្លាំងសមត្ថកិច្ចជំនាញផ្នែករដ្ធបាលព្រៃឈើភ្នំដែក បានចុះរិបអូសភ្លាមៗគំនរឈើអ៎ារ បន្ទាប់ពីទទួលយកសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពកាលពីថ្ងៃអង្គារ៧រោចខែបុស្សឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនិងថ្ងៃទី០៥ខែមករាឆ្នាំ២០២១ វេលាម៉ោងប្រមាណ១.៣០នាទីរសៀល។
.គំនរឈើអ៎ារសម្រេចទាំងនោះគឺ
ជាប្រភេទឈើស្រទាលស្រស់ៗ(ក្តារសន្លឹកខ្នាត(20cm+0,2cm+4m)រាប់រយសន្លឹក ដោយប្រមាណមើលមិនគ្រោម(7m3 ទៅ 8m3)នោះឡើយ។
លោក សឿន ចិន នៅអង្គភាព សារព័ត៌មានជាតិនិងដៃគូររួមការងារទូរទស្សន៍ អនឡាញ ខ្មែរអភិវឌ្ឈន៍ បានអោយព្រះនរាយណ៍ដឹងនៅព្រឹកថ្ងៃទី០៦នេះថា: លោកនិងក្រុមការងារសារព័ត៌មានជាច្រើនអង្គភាពផ្សេងទៀតសរុបប្រមាណ៤ទៅ៥អង្គភាពកាលពីថ្ងៃខែខាងលើ បានប្រទះឃើញគំនរឈើលាក់នៅគម្ពោធព្រៃដោយពុំស្គាល់អត្តសញ្ញាណនៃក្រុមឈ្មួញដែលលាក់ទុកនោះទេ ស្ថិតក្នុងភូមិបុស្ស ឃុំរីករាយ ស្រុក រវៀង របស់ខេត្តព្រះវិហារ។
លោក សឿនចិនបន្តថា ក្រោយពីប្រទះឃើញគំនរឈើទាំងនោះភ្លាមក៍បានរាយការណ៍ទៅផ្នែកជំនាញរដ្ឋបាលព្រៃឈើភ្នំដែក ដែលដឹកនាំដោយលោក សុីថា ហៅ(ពូវ៉ែនតា)បានចុះមកទទួលខុសត្រូវចាត់ចែងដឹកជញ្ជូនទៅរក្សាទុកជាសម្បត្តិរដ្ឋតែម្តង។ ប៉ុន្តែប៉ុន្មាននាទីក្រោយមកក៍ស្រាប់តែទូរស័ព្ទ លោករោដ៍ឡើង លេចចេញសម្លេងជេរប្រមាថកាតជា តាមទូរស័ព្ទ គឺសុទ្ធតែជាពាក្យអសុរស មកលើគាត់ថា អាចុយម៉្រាយ ក្តួយម៉ែឯង អញ់និងវាយក្បាលឯងអាចិន (មានអាត់សម្លេងដើមទុកជាភស្តុតាង)។ គាត់ថា សម្លេងនោះគឺស្គាល់ច្បាស់ ជាឈ្មួញដុះស្លែបំផ្លិចបំផ្លាញព្រៃឈើដ៍ល្បីរញ្ជួយផែនដីស្រុករវៀង បំផ្លាញគ្រប់ប្រភេទឈើ តាំងពីឈើប្រណិត ឈើលេខ១រហូតដល់ឈើ លេខ២ និងឈើលេខ៣នេះទៀត ឈ្មួញនេះឈ្មោះព្រំធី
និងម្នាក់ទៀត ឈ្មោះសិទ្ធិ សូម្បីតែក្មេងគប់វង់ឬ ក្មេងរើសអេដ៍ចាយក៍ស្គាល់ដែរ។ លោក សឿនចិនកើតទុក្ខពុំសុខចិត្តទេ កំពុងរៀបចំឯកសារប្តឹងបុគ្គលឈ្មោះ សិទ្ធិនិងឈ្មោះព្រំធីទៅកាន់អធិការដ្ឋាននគរបាលស្រុក រវៀង ពីបទបរិហារនិងគំរាមវាយក្បាល ជេរប្រមាថ យ៉ាងធ្ងន់ធ្ងរមកលើរូបលោកបែបនេះ ក្នុងការទៀមទាយុត្តិធម៌សមស្របណាាមួយចំពោះផ្លូវច្បាប់៕ រាយការណ៍ពីខេត្តព្រះវិហារ ខ្ញុំបាទ.លី វណ្ណះ PNTV គេហទំព័រទូរទស្សន៍ព្រះនរាយណ៍ .