ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើអោយក្រុមហ៊ុនផ្អាករឺកាត់បន្ថយការ នាំត្រីចូល ព្រោះការចិញ្ចឹមត្រីក្នុងស្រុក មានសន្ទុះកើនឡើង

រាជធានីភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយ ព្រះនរាយណ៍ ដឹងតាមទូរសព្ទ នៅល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២១ នេះថា ៖ ដោយការ ចិញ្ចឹមត្រី ក្នុងស្រុក គឺមានសន្ទុះកើនឡើងខ្ពស់ ធ្វើអោយប្រទេសកម្ពុជាយើងអាចសល់ត្រីច្រើន អញ្ចឹងទេ អង្វរករ អោយឈ្មួញដែលនំាត្រីចូលមកនោះ ងាកមកទិញត្រីនៅកម្ពុជាដើម្បីផ្គត់ផ្គង់ទីផ្សារនៅកម្ពុជាយើងវិញ។

នៅក្នុងកិច្ចសំភាសជាមួយ លោក លី វណ្ណៈ និពន្ធនាយករង ឯកឧត្តម រដ្ឋមន្រ្តីបានបង្ហើបថា ឯកឧត្តមបានចេញបទបញ្ចាទៅរដ្ឋបាលជលផលអោយត្រួតពិនិត្យមើលបញ្ហានឹង ដើម្បីកាត់បន្ថយឬបិទការនាំចូលត្រីជាច្រើនប្រភេទដែលវារីវប្បករយើងផលិតបានក្នុងស្រុកដើម្បីលើកស្ទួយលទ្ធផលជាតិរបស់យើង។ ត្រីដែលផលិតបានទាំងនោះរួមមាន: ត្រីប្រា.ត្រីអណ្តែង.ត្រីឡាបយ៉ា.ត្រីពោធិ៍ ត្រីឆ្ពិន ត្រីឆ្ដោ ។យ៉ាងណាមិញ ប្រសិនបើសមាគមន៍វារីវប្បករដែលរកឃើញក្រុមហ៊ុនណា?ឬ ក្រុមឈ្មួញណា?ដែលនៅនាំត្រីចូលមកទៀតត្រូវរាយការណ៍ប្រាប់មកក្រសួងកសិកម្មជាបន្ទាន់ ដើម្បីអោយក្រសួងមានវិធានការណ៍ចាត់ចែងបិទអាជ្ញាប័ណ្ណក្រុមហ៊ុននោះតែម្តង។

គួររម្លឹកថា ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យសកម្មភាពបង្កាត់ពូជត្រី ចិញ្ចឹមត្រីនិងកង្កែបជាក់ស្តែងនៅបមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។សម្តេចតេបានថ្លែងដោយក្តីមោទនភាពចំពោះវឌ្ឍនភាព និងភាពរីកចម្រើនវិស័យវារីវប្បកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តទៀតថា ពិតមែនតែយើងជួបវិបត្តិលើវិស័យមួយចំនួន ដូចជាវិស័យឧស្សហកម្ម និងវិស័យសេវាកម្មជាដើម ក៏ប៉ុន្តែវិស័យកសិកម្មគឺជាវិស័យមួយដែលនៅមានភាពល្អប្រសើរបំផុត ពីព្រោះវិស័យនេះវាបានធានាដល់បញ្ហាស្បៀងអាហារនៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារបរទេស។នៅក្នុងកាលៈទេសៈនៃវិបត្តិកូវីដ១៩នេះ កម្ពុជាសូមប្រកាសចូលរួមក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ ក្នុងនោះដូចជាដូចជាការផ្គត់ផ្គង់ស្រូវអង្ករ និងត្រីជាដើម។ កម្ពុជានឹងប្រែក្លាយវិបត្តិកូវីដ១៩ នេះ អោយទៅជាឱកាសនៃវិស័យកសិកម្ម ហើយកម្លាំងដែលបាត់បង់ពីវិស័យឧស្សាហកម្ម នឹងបង្វែរមកវិស័យកសិកម្មវិញ។សម្តេចតេជោបានជំរុញអោយក្រសួងខិតខំបន្ថែមទៀតដែលចាប់ពីពេលនេះតទៅយើងមិនអាចពឹងការធ្វើវារីវប្បកម្មដោយត្រីធម្មជាតិទៀតនោះទេ គឺយើងត្រូវជំរុញអោយប្រជាកសិករខិតខំចិញ្ចឹមដោយខ្លួនឯង តាមរយៈការបណ្តុះបណ្តាលពីក្រសួងកសិកម្ម។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com