(ខេត្តស្វាយរៀង)÷ នាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្ដមសេនីយ៍ វរៈសេនីយ៍ស្នងការរងនគរបាលខេត្ត មេញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទជាច្រើនរូបទៀត។ ដោយ=សុខហ៊រ