ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ដើម្បីសាកសួរតាមពាក្យបណ្តឹងចោទប្រកាន់របស់ប្រពន្ធ ថាចុះចោលផ្ទះលួចមានស្រី

ខេត្តកណ្តាល៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលឃាត់ខ្លួនដើម្បីសាកសួរតាមពាក្យបណ្តឹងរបស់ស្ត្រីជាប្រពន្ធដែលបានចោទប្រកាន់ថា បានចុះចោលផ្ទះទៅលួចមានស្រី។ ការឃាត់ខ្លួនបុរសខាងលើ សមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងបុរីពិភពថ្មី២ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បុរសវ័យចំណាស់ខាងលើខាងលើឈ្មោះ បាន សារ៉េត ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ព្រីង សេម អាយុ៦២ឆ្នាំ។ អ្នកទាំងពីរមានទីលំនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងអួលដើមករថា កន្លងមក រវាងគាត់ និងស្វាមីឈ្មោះ បាន សារ៉េត បានគេចចេញពី ផ្ទះទៅទាក់ទងស្រីថ្មី ។ លុះក្រោយមកស្ត្រីជាប្រពន្ធចេះតែតាមរក ស្រាប់តែប្រទះឃើញគាត់ដឹកស្រីថ្មីក្នុងឡាន ហើយមិនចូលផ្ទះ។

ស្ត្រីជាប្រពន្ធបានចោទថា ប្តីរបស់គាត់ប្រព្រឹត្តិអំពើផិតក្បត់រូបគាត់ និងកូន ទាំងមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់។ ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ឯក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅមិនទាន់បញ្ជាក់ថា នឹងមានចំណាត់ការយ៉ាងណានៅឡើយ ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ថា កំពុងធ្វើការសាកសួរ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com