ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សម្ដេច ស ខេង ចេញលិខិតវិន័យស្នងការរងខេត្តកណ្តាល លោក អុល ប៊ុណ្ណា (ល្មើសវិន៏យ)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតវិន័យលោកស្នងការរង ខេត្តកណ្តាល អុល ប៊ុណ្ណា ខណៈល្មើសវិន័យរបស់កងកម្លាំងនគរបាលប៊ជាតិ។ នេះបើយោងតាមលិខិត ដែលអង្គភាពយើងទទួលនៅនៅព្រឹកថ្ងៃទី១៦ែមករា ឆ្នាំ២០២១។

នៅក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង គឺយោងតាមសំណើរបស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសម្រេច ត្រូវបានអនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ៦ ១៧៤៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ មូលហេតុ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។ សាមីខ្លួនដែលមានឈ្មោះក្នុងនោះត្រូវកែប្រែនូវកំហុសឆ្គងឱ្យបានត្រឹមត្រូវ។ ក្នុងករណីនៅតែប្រព្រឹត្តិផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងសាមីខ្លួនដែលមានឈ្មោះ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

សូមរំលឹកផងដែរថា លោកស្នងការរង អុល ប៊ុណ្ណា ធ្លាប់ប្រព្រឹត្តនូវកំហុសឆ្គងធ្ងន់ធ្ងរ ដូចជាករណីយករថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ទៅបម្រើការជួលឲ្យឯកជន។ ធ្លាប់ប្រើប្រាស់ឈ្មោះអ្នកធំរកស៊ីដី និងរត់ការផ្សេងៗបោកប្រាស់លុយរបស់គេផងដែរ។

ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពយើងមិនអាចទាក់ទងរកការបំភ្លឺបានទេ ពីលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ ៕

 

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com