ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បរិច្ចាគថវិកា២០ម៉ឺនដុល្លា ចូលរួមគាំទ្រក្នុងការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង ដើម្បីជាការដឹងគុណដល់បុព្វបុរសខ្មែរ

រាជធានីភ្នំពេញ : យោងតាមភេកហ្វេសបុកផ្លូវការរបស់ អ្នកឧកញ៉ា គិត ធាង បានបង្ហោះនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ នេះ បានសរសេរថា ( សូមដកស្រង់ទាំងស្រុង រួមនឹងភាសាអង់គ្លេសផង ) ,,

::::::::::::::::::::::::::::::::::::::::::::

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ខ្ញុំមានកិត្តិយសក្រៃលែងដែលបានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ ក្នុងការចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅទីរួមខេត្តកោះកុង។

ខ្ញុំ និងភរិយា ម៉ៅ ចំណាន ពិតជាមានភាពរីករាយដែលបានចូលរួមគាំទ្រក្នុងការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដើម្បីជាការដឹងគុណដល់បុព្វបុរសខ្មែរ។ យើងមានកិត្តិយសដែលបានបរិច្ចាគថវិកាចំនួន២០ម៉ឺនដុល្លារក្នុងការរួមចំណែកសាងសង់វិមានអនុស្សាវរីយ៍នេះជូនដល់បុព្វបុរសរបស់យើងដែលបានលះបង់ជីវិតក្នុងការតស៊ូ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល និងការចាប់ផ្តើមសន្តិភាព និងវិបុលភាពនៅកម្ពុជាក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
***

On 16th Jan 2021, I had a great honor to accompany Samdech Pichey Sena Tea Banh, Deputy Prime Minister and Minister of National Defense and chairperson of the construction committee presided over the event of Win-Win memorial construction site visit at Koh Kong province.

My wife, Mao Chamnan and I are extremely pleased to be able to support the establishment of a Win-Win Monument in memory of our Khmer warriors. Our humble donation of $200,000 will honor those who sacrificed their lives and contributed to the peace and prosperity in Cambodia under the Win-Win Policy by Samdech Akka Moha Sena Padei Techo Hun Sen, Cambodian Prime Minister.

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com