ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ធ៣គ្រួសារ រស់នៅ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ឆ្ងល់ហេតុអីបានជា លោក នៅ ទូច មេឃុំកំពង់ភ្នំ ហ៊ានស៊ីផ្ទេរសិទ្ធិដីកេរ្តិ៍ពួកគាត់ ទៅអោយអ្នកដ៏ទៃ ?

ខេត្តកណ្តាល: លោក ហុក ចន្តា (ហៅ នាងសុីណូ) អាយុ៥៩ មានទីលំនៅ ភូមិដើមគរ ឃុំដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបរាប់កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា គាត់មានឪពុកឈ្មោះ អ៊ុំ នាង អតីតជានាយកសាលាបឋមសិក្សាក្បាលជ្រោយ(បច្បុន្នមរណៈភាព) ម្តាយឈ្មោះ ហុក តែម មានស្រុកកំណើតភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល និងមានបងប្អូនបង្កើត៤នាក់ កូនទី១.ឈ្មោះ ផាន់ ពុទ្ធី ភេទប្រុសអាយុ៦០ឆ្នាំ បច្បុន្នរស់នៅភ្នំពេញ។ កូនទី២.រូបលោក។ កូនទី៣.ឈ្មោះ នាង ធារី ភេទប្រុសអាយុ៤៩ឆ្នាំមានទីលំនៅបច្បុន្នរាជធានីភ្នំពេញ។ កូនទី៤.ឈ្មោះ នាង គន្ឋា ភេទស្រី ជាកូនពៅ មានទីលំនៅបច្បុន្នភូមិក្បាលជ្រោយ ឃុំកំពុងភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។លោក បន្តថា បន្ទាប់ពីឱពុករបស់គាត់ស្លាប់ទៅ គាត់បានបន្សល់ទុកនៅដីកេរ្តិ៍ចំនួន២កន្លែង។
មួយកន្លែងជាដីចំការនៅចំណុចភូមិ ឃុំខាងលើជាប់បណ្តោយផ្លូវជាតិលេខ១មានទំហំ១០៤០០ម៉ែត្រការ៉េ(មួយមុឺនបួនរយម៉ែត្រការ៉េ)ដែលមានពាក្យស្នើសុំប្រើប្រាស់ដីធ្លីលេខ ៣៥១ ក.ក ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩២ និងមួយកន្លែងទៀតដីលំនៅឋានមានទទឹង៣០ម៉ែត្រ បណ្តោយ១២០ម៉ែត្រ ដែលកូនទាំង៤នាក់ទទួលបានរបបស្មើៗគ្នា។ហើយដីការទំហំ១០៤០០ម៉ែត្រការ៉េនេះគឺមានលិខិតទទួលស្គាល់ពីលោក​ លី សុខា អតីតប្រធានការិយាល័យកសិកម្មស្រុកលើកដែកតាំងពីឆ្នាំ១៩៩២ឪពុករបស់ពួកគាត់ឈ្មោះ អ៊ុំ នាងនៅរស់និងជានាយកសាលាបឋមសិក្សាក្បាលជ្រោយមកម្លេះ។បច្បុន្នលោក លី សុខា ធ្វើជាប្រធានក្រុមប្រឹក្សាស្រុកលើកដែក។

លោក ហុក ចន្តា បញ្ជាក់បន្ថែមថា ស្របពេលដែលពួកគាត់ជាកូនប្រុសៗទាំង៣នាក់ចេញពីស្រុកកំណើតទៅរស់នៅស្រុកឆ្ងាយមួយរយៈស្រាប់តែលឺដំណឹងថា ប្អូនស្រីរបស់គាត់ឈ្មោះ នាង គន្ឋា បានលួចលក់ដីចំការទំហំ១០៤០០ម៉ែត្រការ៉េនេះអោយទៅឈ្មួញនៅភ្នំពេញតម្លៃជាង១០មុឺនដុល្លារ។មិនតែប៉ុណ្ណោះ ឈ្មោះ នាង គន្ធា បានអោយកូនខ្លួនបង្កើត២នាក់ឈ្មោះ មុំ និងឈ្មោះ ស្រីកា លួចសាងសង់សំណង់រឹង(ធ្វើផ្ទះថ្ម)នៅលើដីលំនៅឋានដោយមិនបានប្រាប់ពួកគាត់បងៗសូម្បីតែមួយមាត់ ខណៈបង្កាន់កាន់ដៃប្រើប្រាស់ដីធ្លី និងបង់ពន្ធនៅនឹងដៃរបស់ពួកគាត់ជាបងៗសោះ។លោក ពូបន្តថា រឿងនេះបងប្អូនលោក ពូ៣នាក់ បានដាក់ពាក្យបណ្តឹងជួយអន្តរាគមន៍ទប់ស្កាត់ទិញ-លក់ដី សាងសង់សំណង់ផ្សេងៗចូលទៅសាលាស្រុកជិត២ឆ្នាំហើយមិនមានដំណោះស្រាយសោះ រីឯភាគីអ្នកទិញគាត់នៅតែធ្វើសកម្មភាពដាក់គ្រឿងចក្រជីកក្រវ៉ាត់ព្រំ និងចាក់អាចម៌ដីជាបន្តបន្ទាប់ ហេតុដូច្នេះហើយ ទើបនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បងប្អូនគាត់ទាំង៣នាក់សុខចិត្តខាតពេលវេលាការងារ មកហាមឃាត់គ្រឿងចក្រឡានដឹកដីគោលបំណងអោយផ្អាករងចាំដំណោះស្រាយសិន។ប៉ុន្តែផ្អាកបានតែមួយល្ងាច លុះព្រឹកឡើងថ្ងៃទី១៩ ខែមករា ឡានដឹកនៅតែបន្តចាក់លុបដដែល។បើទោះបីជាគាត់ខំតេទូរស័ព្ទទៅប្តឹងមន្ត្រីជំនាញស្រុកលើកដែកសូមជួយចុះមកអន្តរាគមន៍ហាមឃាត់ក៍គ្មានអ្នកមកក្បែរដែរ។

លោក ហុក ចន្តា​ ហៅ នាង សុីណូ និងបងប្អូន២នាក់ទៀត បានចោទប្រកាន់ទៅលើ លោក នៅ ទូច មេឃុំកំពង់ភ្នំថា បានឃុបឃិតគ្នាជាមួយប្អូនស្រីគាត់លួចក្លែងបន្លំធ្វើឯកសារលក់ដីកេរ្តិ៍របស់ឪពុកដែលជារបបពួកគាត់។ព្រោះគាត់បានសួរទៅមន្ត្រីជំនាញស្រុកគេប្រាប់ថា ដីនេះឈ្មួញហ៊ានទិញគឺយោងទៅតាមលិខិតបញ្ជាក់ពីអាជ្ញាធរឃុំ។រឿងនេះពួកគាត់ឆ្ងល់ណាស់ថា លោក នៅ ទូច មេឃុំ គាត់ជារស់នៅភូមិ ឃុំជាមួយគាត់ពិតជាស្គាល់ច្បាស់ណាស់ពីប្រវត្តិដីកេរ្តិ៍របស់ឪពុកគាត់ចែកអោយរបបកូន៤នាក់ស្មើៗគ្នា ចុះហេតុអ្វីបានជាគាត់ហ៊ានចុះហត្ថលេខាអោយប្អូនស្រីគាត់ស្ងាត់ៗទាំងបំពានមិនមានឯកសារដើម យ៉ាងនេះ។ សូមស្តាប់កិច្ចសំភាស ។

ពាក់ព័ន្ធបញ្ហានេះ លោក សុីម ប្រធានការិយាល័យភូមិបាលស្រុកលើកដែក បានប្រាប់អោយដឹងតាមទូរស័ព្ទថា បងប្អូនគាត់៣នាក់បានដាក់ពាក្យប្តឹងជំទាស់មកស្រុកយូហើយតាំងពីអភិបាលស្រុកមុន ស្រុកកំពុងតែដោះ។ចំពោះការចាក់ដីនេះគឺគេមានប្លង់រួចរាល់ហើយ។ចំណែកលោក នៅ ទូច មេឃុំកំពង់ភ្នំ ភ្នាក់ងារយើងមិនអាចទំនាក់ទំនង មិនអាចរកការបំភ្លឺ បានទេនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ នេះ។

រាយការណ៍ ដោយ លាប់ ចាន់

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com