ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បើកវគ្គបណ្តុះបណ្តាលស្តីអំពី“សិទ្ធិមនុស្សនិងអាទិភាពសម្រាប់មនុស្សចាស់”រយះពេល២ថ្ងៃ

ខេត្តបាត់ដំបង÷សិទ្ធមនុស្សនៅកម្ពុជារាជរដ្ឋាភិបាលនៅតែពង្រឹងបន្តតាមរយះមន្ត្រីជំនាញចុះបើកវគ្គបណ្តុះបណ្តាលគ្រប់បណ្តាខេត្តក្រុងពិសេសផ្តោតលើការគាំពារនិងបណ្តុះបណ្តាលដល់សហគមន៍មនុស្សចាស់ឲ្យយល់ដឹងកាន់តែច្បាស់អំពីសិទ្ធមនុស្សនៅកម្ពុជាដែលត្រូវបានរាជរដ្ឋាភិបាលនៅតែថែរក្សានឹងការពាររហូតមក។ជាក់ស្តែនៅក្នុងខេត្តបាត់ដំបងត្រូវបានបើកវគ្គបណ្តុះបណ្តាលស្តីអំពី(សិទ្ធមនុស្សនិងអាទិភាពសម្រាប់មនុស្សចាស់)ដែលមានរយះពេល២ថ្ងៃចាប់ពីថ្ងៃទី១៩និង២០ខែមករាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។
វគ្គបណ្តុះបណ្តាលខាងលើនេះឋិតក្រោមអធិបតីភាពលោកកែវ.រ៉េមីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា(គ.ស.ម.ក)ដែលមានការចូលរួមពីលោកយឹម.សៀបអភិបាលរងខេត្តតំណាងលោកងួន.រតនៈអភិបាលខេត្តបាត់ដំបងនិងមន្ត្រីនៃមន្ទីរពាក់ព័ន្ធព្រមទាំងមានការចូលរួមពីសមាជិកបណ្តាញមនុស្សវ័យចាស់កម្ពុជាមកពី៦រាជធានី/ខេត្តផងដែរ។ក្នុងនោះមានមកពីរាជធានីភ្នំពេញ,បាត់ដំបង,បន្ទាយមានជ័យ,សៀមរាប,ពោធិ៍សាត់និងកំពង់ធំដោយមានតំណាងអង្គការដៃគូរនិងអ្នកពាក់ព័ន្ធបុគ្គលិកអង្គការមនុស្សចាស់កម្ពុជាមានចំនួន៤៥នាក់ទៀតមកចូលរួមផងដែរ។
លោកកែវ.រ៉ែមីបានលើកឡើងថា÷វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗដូចជា៖ស្វែងយល់អំពីស្ថានភាពរស់នៅរបស់មនុស្សចាស់នៅតាមសហគមន៍និងយន្តការគាំទ្ររបស់សមាគមមនុស្សចាស់ដើម្បីស្វែងយល់និងទទួលបានចំណេះដឹងអំពីសិទ្ធិមនុស្សជាសកលច្បាប់និងកិច្ចអន្តរាគមន៍នានានៅក្នុងប្រទេសកម្ពុជា។ក្នុងនោះក៏មានការពិភាក្សានិងស្វែងយល់អំពីតម្រូវការព្រមទាំងអាទិភាពសំខាន់ៗរបស់មនុស្សចាស់ទាក់ទងទៅនឹងសិទ្ធិមនុស្សផងដែរ។
លោកបន្តថា:វគ្គបណ្តុះបណ្តាញនេះដែរបានចែករំលែកអំពីវឌ្ឍន:ភាពលទ្ធផលការងារដែលបណ្តាញសម្រេចបាននាពេលកន្លងមកបានជាលទ្ធផលល្អប្រសើតាមរយះការកំណត់បញ្ហាប្រឈមនិងសកម្មភាពអាទិភាពព្រមទាំងស្វែងរកកិច្ចសហការដើម្បីដោះស្រាយបញ្ហារបស់មនុស្សចាស់នៅក្នុងសហគមន៍។ជាពិសេសដើម្បីពង្រឹងសមត្ថភាពសមាជិកបណ្តាញក្នុងការស្វែងរកការគាំទ្រនិងរៀបចំផែនការសកម្មភាពសម្រាប់មនុស្សចាស់កម្ពុជាផងដែរ៕សៅ សារិទ្ធ

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com