ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឧកញ៉ា ទេព ភារម្យ ស្នើដល់អាជ្ញាធរឃុំកំពង់ហ្លូង ស្រុកពញាឮ ជួយកោះហៅ លោក ហង្ស ចន្ថា មកតទល់គ្នារឿងបញ្ហាដីធ្លី (បើមានដីលោកចចារទិញ តែបើមិនមាន សូមអោយបញ្ឈប់ការនិយាយមិនពិត )

ខេត្តកណ្តាល ៖ បន្ទាប់ពីមានការចោទប្រកាន់នានា មកលើរូបលោក ឧកញ៉ា ទេព ភារម្យ ថាបានលួចលក់ដីពួកគាត់ ទៅអោយអ្នកដ៏ទៃ ដោយមិនបានអោយគ្រប់ ជាដើមនោះ ។ នៅព្រឹកថ្ងៃទី23 ខែមករា ឆ្នាំ 2021 នេះ លោកឧកញ៉ា បានបង្ហើបថា រូបលោកមានបំណងដោះស្រាយ ជាមួយប្រជាជន ពិសេស លោក ហង្ស ចន្ថា សូមអោយគាត់ចេញមកតទល់គ្នា ដើម្បីបង្ហាញការពិត ថាដីរបស់គាត់មាននៅទីណា អោយពិតប្រាកដ ។

លោកឧកញ៉ាថា សូមអោយអាជ្ញាធរ ឃុំកំពង់ហ្លូង ស្រុកពញាឮ ខេត្តកណ្តាល ជួយសំរបសំរួល នឹងវែកមុខប្រជាជនដែលខិលខូច មកបង្ខួចកេរ្តិ៍ឈ្មោះលោក តាមបណ្តាញសង្គម និង តាមសារព័ត៌មាន ជាដើម។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ប្រសិនបើ លោក ហង្ស ចន្ថា និង អ្នកផ្សេងទៀត មានដីពិតប្រាកដ ជាន់លើដី លោកមែននោះ លោកនឹងធ្វើការចចារ តាមភាពជាក់ស្តែង ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com