ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកជំទាវ សាយ សោភា ជានាយិកា សាលាអន្តរជាតិ វើលដ៍ កម្ពុជា ផ្តួចផ្តើម ឧបត្ថម្ភដល់ព្រឹត្តិការណ៍គាំទ្រភាពយន្តខ្មែរឱ្យងើបឡើងវិញឆ្នាំ២០២១

រាជធានីភ្នំពេញ : មាតាបិតា ចិញ្ចឹមបីបាច់រក្សាកូនប្រុសស្រីឲ្យរស់រានមានជីវិត បង្រៀនឲ្យចេះនិយាយស្តី បញ្ជូនកូនទៅសិក្សារៀនសូត្រ អប់រំកូនឲ្យប្រព្រឹត្តអំពើល្អ។

អ្នកមានគុណ មានទឹកចិត្តស្រឡាញ់ដ៏ធំធេងបំផុតចាប់តាំងពីរូបគាត់ដឹងថាកូនមកចាប់បដិសន្ធិហើយ។ គាត់មានចិត្តអាណិតអាសូរកូនពេលដែលកូនមានទុក្ខ ហើយខំប្រឹងដោះស្រាយ ដូចជាពេលកូនមានជម្ងឺលោកខំបន់ស្រន់ឲ្យកូនឆាប់ជា យកកូនទៅមន្ទីរពេទ្យព្យាបាលជម្ងឺទោះបីស្ថិតនៅក្នុងស្ថានភាពក្រលំបាកប៉ុណ្ណាក៏ដោយ។

ពេលកូនមានសុខភាពល្អ បានសុខកាយសប្បាយចិត្ត ម្តាយឪពុកមានសេចក្តីសុខ មានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង។ ទោះបីមានស្ថានភាពបែបណាក៏ដោយម្តាយឪពុកតែងស៊ូទ្រាំលំបាក ស៊ូអត់ សូ៊
ឃ្លាន គ្រប់បែបយ៉ាងឱ្យតែកូនបានសុខ បានឆ្អែត បានរៀនសូត្រគឺលោកមានក្តីសុខបំផុត។

អត្ថន័យដ៏ជ្រាលជ្រៅទាំងនេះ បានបង្ហាញនៅលើខ្សែភាពយន្ត១ ក្រោមចំណងជើងថា ” ដើម្បីកូន” ដែលជាស្នាដៃភាពយន្តរបស់ខ្មែរ ។

ក្រោយពីទស្សនា ខ្សែភាពយន្ត ដែលស្រង់ចេញពីជីវិតពិតរបស់គ្រួសារមួយនោះ រួចមក លោកជំទាវ សាយ សោភា នាយិកា សាលាអន្តរជាតិ វើលដ៍ កម្ពុជា
ក៏មានបំណងចង់ឱ្យការផលិតរឿងប្រភេទនេះកាន់តែច្រើន ដើម្បីជាសារដាស់តឿនដល់ក្មេងៗជំនាន់ក្រោយឱ្យយល់ពីការលះបង់របស់ឪពុកម្តាយទាំងអស់ដើម្បីកូន ។

ដោយមានសណ្តានចិត្តចង់ចូលរួមគាំទ្រខ្សែភាពយន្តខ្មែរឱ្យផលិតកាន់តែច្រើនឡើងនោះ ទើបលោកជំទាវ សាយ សោភា ជានាយិកា នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា បានផ្តួចផ្តើមគំនិតគ្រាំទ្រ និងបានឧបត្ថមទាំងថវិកាផ្ទាល់ខ្លួន ព្រមទាំងថវិកាដែលបានមកពីលោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតាអាណាព្យាបាល និងសិស្សានុសិស្ស ឧបត្ថម្ភដល់ព្រឹត្តិការណ៍គាំទ្រភាពយន្តខ្មែរឱ្យងើបឡើងវិញឆ្នាំ២០២១ ដើម្បីឱ្យផលិតករមានកម្លាំងចិត្តក្នុងការបន្តផលិតខ្សែភាពយន្តប្រភេទបែបអប់រំនេះទៀត ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com