ភ្នំពេញ៖ បើទោះបីជាលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែរបានទើបនិងចេញអោយថ្នាក់ខណ្ឌទាំងអស់ចាប់ទាំងអស់ទោះជារបស់អ្នកណាក៏ដោយ បានបញ្ជាឲ្យគ្រប់ក្រុង រាជធានី លុបបំបាត់រាល់ល្បែងស៊ីសង អុីនធើណេត២៤ម៉ោងបង្កប់ឡូតូនិង ល្បែងស៊ីសង ភ្នាល់បាល់ ទាំងអស់ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក៏ដោយ។ បញ្ហាទាំងនេះ គេក៏សង្កេតឃើញដែរថា ទីតាំងអុីនធើណេត២៤ម៉ោង ក្នុងខណ្ឌចំការមន ដែលបង្កប់ឡូតូនិង ល្បែងស៊ីសងភ្នាល់បាល់ ក្រោយពីមានបណ្តាញសារព័ត៌មាន មួយចំនួនបានចុះផ្សាយ គឺបានសម្រេច ផ្អាកដំណើរការមួយរយៈ មែន ប៉ុន្តែ ពេលថ្មីៗនេះ ស្រាប់តែឃើញ បើកដំណើរការវិញយ៉ាងរំភើយ។
ទីតាំងល្បែងសុីសងភ្នាល់បាល់ជ្រកក្រោមយីហោ អុីនធើណេត២៤ម៉ោង ស្ថិតនៅផ្ទះលេខ ៨១៩ ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន គឺក្បែរច្រកចូលអធិការនគរបាលខណ្ឌចំការមន ៕