ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពានរង្វាន់​ទីក្រុង​ស្អាត​អាស៊ាន​ត្រូវបានចាក់លុបដោយដីខ្សាច់ ខណៈប្រជាពលរដ្ឋខេត្តកណ្តាលរិះគន់អាជ្ញាធរគ្មានសមត្ថភាពទប់ស្កាត់រថយន្តដឹកបង្ហូរដីខ្សាច់បំផ្លាញបរិស្ថាននៅលើដងផ្លូវ

ខេត្តកណ្តាលៈ​ ​គេនៅចាំបានថា
ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល​ កាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០ ដែលកាលណោះឯកឩត្តមជាអភិបាលខេត្តកណ្តាលបាន​ដឹកនាំ​ធ្វើ​ពិធី​អបអរសាទរ​និង​រៀបចំ​ដង្ហែ​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ទទួលបាន ។​

ឯកឩត្តមបណ្ឌិត ម៉ៅ​ ភិរុណ បានចាត់ទុកថា ព្រឹត្តិការណ៍​នោះគឺជាព្រឹត្តិការណ៍ប្រកបដោយ​មានអត្ថន័យ មានមោទនភាព​ និងមានកិត្តិយសខ្លាំងណាស់សម្រាប់​ប្រជាពលរដ្ឋក្នុង​ខេត្តកណ្ដាល​ទាំងមូល។​ មិនតែប៉ុណ្ណោះ ថ្លែងក្នុងព្រឹត្តិការណ៍នោះ ឯកឩត្តមបណ្ឌិត ម៉ៅ ភិរុណ បានប្តេជ្ញាចិត្តថានឹងយកអោយបានផ្ការំដួល៣ទងទៀតផង ។ ប៉ុន្តែឥឡូវនេះ មោទនភាព និង កិត្តិយសដែលប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទទួលបានពានរង្វាន់ទីក្រុងស្អាតអាស៊ាននោះត្រូវបានលុបបំផ្លាញដោយកំណកដីខ្សាច់និងបរិស្ថានទៅវិញ ។ នេះជាទស្សនៈលើកឡើងរបស់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ។ ប្រជាពលរដ្ឋនៅបានរិះគន់យ៉ាងខ្លាំងថែមទៀតដល់អាជ្ញាធរដោយលើកឡើងថា អាជ្ញាធរខេត្តកណ្តាលមិនត្រឹមតែគ្មានសមត្ថភាពរក្សាមោទនភាពនិងកិត្តិយសពានរង្វាន់ទីក្រុងស្អាតអាស៊ានដែលទទួលនេះទេ គឺថែមទាំងគ្មានសមត្ថភាពបង្ក្រាបទប់ស្កាត់ក្រុមរថយន្តដែលមិនគោរពច្បាប់កំពុងដឹកបង្ហូរដីខ្សាច់បំផ្លាញបរិស្ថានទាំងនោះទៀតផង ។ ការរិះគន់នេះ ប្រជាពលរដ្ឋបានធ្វើឡើងក្រោយពេលដែលលោក នូ សុវណ្ណារ៉ាអភិបាលក្រុងតាខ្មៅបានធ្វើការព្រមានថា នឹងចាប់ផាកពិន័យទៅលើម្ចាស់ដេប៉ូខ្សាច់ណាដែលដឹកជញ្ជូនដីខ្សាច់មិនគោរពតាមបំរាមរបស់អាជ្ញាធរក្រុង ។ ពីព្រោះប្រជាពលរដ្ឋមើលឃើញថា បន្ទាប់ពីអភិបាលក្រុងតាខ្មៅរូបនេះធ្វើការព្រមានហើយនោះ ក្រុមរថយន្តដឹកខ្សាច់មួយចំនួននៅតែធ្វើការដឹកជញ្ជូនខ្សាច់ខុសបំរាមនិងមិនគោរពតាមការណែនាំរបស់អាជ្ញាធរក្រុងដដែល ។

ប្រជាពលរដ្ឋនៅបានលើឡើងទៀតថា ស្ទើរជារៀងរាល់ថ្ងៃពួកគាត់បានឃើញកម្លាំងបោសសំអាតដីខ្សាច់តាមដងផ្លូវក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ការប្រើប្រាស់កម្លាំងបោសសំអាតខ្សាច់នេះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា បានប្រើប្រាស់ថវិការបស់រដ្ឋទៀតផង ។ ចឹងទេ ក្រុមរថយន្តដឹកខ្សាច់អនាធិបតេយ្យគ្នានគោរពច្បាប់ដែលកំពុងដឹកជញ្ជូនខ្សាច់នៅក្នុងក្រុងតាខ្មៅនេះ មិនត្រឹមតែកំពុងចាក់លុបពានរង្វាន់ទីក្រុងស្អាតអាស៊ាននិងបំផ្លាញបរិស្ថានប៉ុណ្នោះទេ គឺថែមទាំងបានបំផ្លាញដល់ថវិកាជាតិទៀតផង ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com