ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មេឈ្មួញឈ្មោះ ភារ៉ា ប្រើគ្រឿងចក្របូមយកខ្សាច់នៅក្នុងបឹងទឹកជោក្រោមលេសស្តារបឹងធម្មជាតិ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហាក់មិនទៅតាមសេចក្តីពិត ធ្វើអោយប្រជាជន ខ្វល់ខ្វាយ

ខេត្តកណ្តាល : ល្បែងយកស្នាមមេដៃប្រជាជន ដើម្បីបើកផ្លូវអោយឈ្មួញបានដាក់គ្រឿងចក្រមកស្តារបឹង រឺ ស្រះ គឺជាល្បែងចេញពីមន្រ្តីឡេមឡឺម និង មេឈ្មួញខិលខូចមួយចំនួនបានរិះរកគ្រប់មធ្យោបាយយ៉ាងណាដើម្បីឈានទៅដល់មានការអនុញ្ញាតិពីឃុំ ស្រុក និង ខេត្ត ។

ជាក់ស្តែងល្បែង១នេះ ត្រូវបានប្រជាជននៅក្នុងសង្កាត់រកាខ្ពស់ ជាពិសេសប្រជាជនដែលបានជ្រុលខ្លួនផ្តិតមេដៃនៅក្នុងពាក្យស្នើសុំស្តារបឹងទឹកជោនោះ ក៏មានការខកចិត្តផងដែរនៅពេលដែលឃើញមេឈ្មួញរូបនេះ មិនបានជីកស្តារបឹងទៅតាមតម្រូវការរបស់ពួកគាត់ បែជាបូមយកខ្សាច់លក់ទៅវិញ ។ បញ្ហានេះ ប្រជាជនទាំងអ្នកដែលបានជ្រុលខ្លួនផ្តិតមេដៃមួយចំនួននិងប្រជាជនភាគច្រើនឯទៀតដែលមិនព្រមផ្តិតមេដៃលើពាក្យស្នើសុំស្តារបឹងនោះ កំពុងរង់ចាំមើលប្រសិនបើរដូវប្រាំងឆ្នាំនេះ នៅក្នុងបឹងទឹកជោមិនមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រប់ផលដំណាំនោះ ពួកគាត់គ្រោងធ្វើការតវ៉ានិងធ្វើពាក្យស្នើសុំស្តារបឹងសារជាថ្មី ដោយមិនអនុញាតអោយមេឈ្មួញ ឈ្មោះ ភារ៉ា រូបនេះស្តារបឹងនេះបន្តទៀតឡើយ ។

ប្រជាជនក្នុងសង្កាត់រកាខ្ពស់ស្នើសុំអោយមន្រ្តីពាក់ព័ន្ធមេត្តាចុះពិនិត្យ ពីព្រោះបច្ចុប្បន្នមេឈ្មួញរូបនេះ ពួកគាត់សង្កេតឃើញថា មិនបានជីកស្តារបឹងទៅតាមតម្រូវការដែលពួកគាត់ចង់បាននោះទេ ៕

 

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com