ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធបទល្មេីសផិត

សៀមរាប៖ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ តុលាការខេត្តសៀមរាប កំពុងបេីកសវនាការជំនុំជម្រះ សំណុំរឿងលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ពាក់ព័ន្ធបទល្មេីសផិត តាមបណ្តឹងរបស់ប្រពន្ធដេីម ត្រូវជាក្មួយស្រីថ្នាក់ដឹកនាំមួយរូប ។

សវនាការ នេះ ធ្វេីឡេីងតាមដីកាបញ្ជូនមកជំនុំជម្រះផ្ទាល់ របស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយចោទប្រកាន់លោក ហៀក ចាន់លាង ពីបទ អំពេីផិត តាមមាត្រា៧និងមាត្រា១០ នៃច្បាប់ស្តីពី ឯកពន្ធភាព ។

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣៖៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ , កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានចុះដល់បន្ទប់ ខុនដូ មួយកន្លែងង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ខណៈពេលនោះ កម្លាំងជំនាញបានឃើញឈ្មោះ ហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង លោក ហៀក ចាន់លាង អាយុ៤២ឆ្នាំ ជាអភិបាលរងខណ្ឌ៧មករា កំពុងនៅក្នុងបន្ទប់ជាមួយគ្នា ។

ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប , កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរសនិងស្ត្រីទាំង២នាក់ នេះ មកការិយាល័យជំនាញ ដើម្បីសាកសួរ ពាក់ព័ន្ធអំពើផិតក្បត់ ។ ក្រោយមក ដោយមានការឯកភាពលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួន លោក ហៀក ចាន់លាង កសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ។ ចំណែកឈ្មោះ ហេង បូឡែន ត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះ វិញ ។

សមត្ថកិច្ច អះអាងថា ការឈានដល់ការបង្ក្រាបនេះ ដោយសារតែមានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាប្រពន្ធស្របច្បាប់របស់លោក ហៀក ចាន់លាង ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com